ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ជុំ កុសល ថាអាមេរិកបានយកឈើមកឆ្កឹះដំបៅពលរដ្ឋខ្មែរដែលជាសះឲ្យចុកចាប់ឡើងវិញ តាមរយៈការធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល យល់ថាការធ្វើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដោយអ្នកនយោបាយអាមេរិកគឺកំពុងតែយកឈើមកឆ្កឹះដំបៅពលរដ្ឋខ្មែរដែលជាសះស្បើយជិត ៤០ឆ្នាំមកហើយនោះឱ្យចេញឈាមនិងចុកចាប់ឡើងវិញ។

លោក ជុំ កុសល បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថាលោកហួសចិត្តចំពោះសភារបស់សហរដ្ឋអាមេរិកដែលបានអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលថាជាការទូទាត់ថ្លៃបំផ្លាញសេរីភាពពលរដ្ឋខ្មែរ។ លោកយល់ថាការធ្វើបែបនេះវាមិនខុសអ្វីពីការយកឈើដែលស្រួចយកមកចាក់លើដំបៅពលរដ្ឋខ្មែរដែលបានជាសះជាង ៤០ឆ្នាំមកហើយនោះឱ្យឈឺចុកចាប់ឡើងវិញទេ។

លោកលើកឡើងដោយរំលឹកទៅកាន់សង្គ្រាមរបស់កម្ពុជានៅឆ្នាំ ១៩៧០និងការដាក់ទណ្ណកម្មលើកម្ពុជានៅឆ្នាំ ១៩៧៩ដែលធ្វើឡើងដោយសហរដ្ឋអាមរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកសរសេរថា៖ «ការទម្លាក់គ្រាប់បែករាប់លានតោនលើក្បាលខ្មែរ បំផ្លាញជីវិត បំផ្លាញទ្រព្យសម្បត្តិ មួយថ្ងៃៗនៅតែក្នុងលេណដ្ឋានដូចសត្វកណ្តុលនៅក្ន្ងងរូង តើទាំងនោះឬដែលហៅថា ជាការផ្តល់សេរីភាព ឬគិតគូដល់ពលរដ្ឋខ្មែរពីសំណាក់អាមេរិក ? ។ ដើម្បីបំពេញបំណងចង់បានកម្ពុជាចូលជាសមាជិកអង្គការរបស់ខ្លួន បានរុញស្ថានការណ៍កម្ពុជាឲ្យមានរដ្ឋប្រហារទម្លាក់សម្តេចឪ នាំសង្គ្រាមចូលកម្ពុជា ផ្តល់ឱកាសឲ្យខ្មែរក្រហមក្តោបអំណាចកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ ។ ចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាក្រោយឆ្នាំ១៩៧៩ និងបន្តជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាមិនចេះចប់ តើទាំងអស់នោះឬ ដែលពួកអ្នកនយោបាយអាមេរិកប៉ុន្មាននាក់ហ្នឹងគិតគូដល់ពលរដ្ឋខ្មែរ?»

លោកលើកឡើងបន្ថែមថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នបានរស់នៅមានសិទ្ធិសេរីភាពគ្រប់គ្រាន់មិនត្រូវបានបំផ្លាញដោយមន្ត្រីណាម្នាក់នោះទេ លើកលែងតែជនល្មើសច្បាប់តែប៉ុណ្ណោះដែលត្រូវច្បាប់មានវិធានការអនុវត្តទោស។ ហើយការធ្វើច្បាប់របស់សភាអាមេរិកនេះទៀតសោតគឺសម្រាប់តែបំពេញចិត្តមនុស្សមួយចំនួនដែលជាអាយ៉ងនយោបាយរបស់ពួកគេប៉ុណ្ណោះ។

លោកសង្ឃឹមថាច្បាប់នេះនឹងមិនបានទទួលការយល់ព្រមពីព្រឹទ្ធសភានោះទេ។

កាលពីថ្ងៃពុធសភាអាមេរិកបានអនុម័តច្បាប់ស្ដីពី « លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ » ឬ HR 4686 នេះត្រូវបានស្នើឡើងដោយតំណាងរាស្ត្រអាមេរិក២រូបគឺលោក ស្ទីវ ឆាតបុត និងលោក អាលែន ឡូវែនថល ដែលមានគោលបំណងក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាដែលអាមេរិកចាត់ទុកថាបានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ទណ្ឌកម្មនោះមានដូចជាការបង្កកទ្រព្យសម្បត្តិ ឬរាល់ការចរាចរប្រាក់ដុល្លារអាមេរិកដែលមាននៅលើទឹកដីអាមេរិក ឬហាមឃាតមិនឱ្យចូលទឹកដីអាមេរិកជាដើម។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីស្នើច្បាប់នេះនឹងធ្វើឱ្យល្អក់កករនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា ខណៈលោកជឿថាព្រឹទ្ធិសភា និងប្រធានាធិបតីអាមេរិកនឹងមិនយល់ព្រមនោះទេ។ ចំពោះអ្នកវិភាគវិញយល់ថាប្រសិនជាអាមេរិកចង់ជួយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះគឺប្រើប្រាស់ការជួយកសាង ជាជាងការដាក់ទណ្ឌកម្មបែបនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក