ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្ដេជ្ញាទទួលយោបល់និងពិភាក្សាជាមួយពលរដ្ឋលើការកែទម្រង់ផ្នែកអភិបាលកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ប្ដេជ្ញាទទួលយោបល់ពីពលរដ្ឋលើការផ្ទេរអំណាចរដ្ឋបាលទៅឲ្យគៀកពលរដ្ឋ ដោយថាដើម្បីផ្ដល់ប្រយោជន៍ដល់ពលរដ្ឋឲ្យកាន់តែច្រើន។

សម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើហ្វេសបុករបស់សម្ដេចដោយពន្យល់នូវពាក្យចំនួនពីរដែលត្រូវបានគេប្រើប្រាស់ក្នុងការកំណែទម្រង់ផ្នែកអភិបាលកិច្ចគឺពាក្យ វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចលើកឡើងថាពាក្យ “ វិមជ្ឈការ” គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

ដោយឡែកពាក្យថា “វិសហមជ្ឈការ“ គឺសំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែបផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័ន ដែលនៅតែមានតួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធានទាំងនោះ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។

សម្ដេចក្រឡាហោម បានលើកឡើងបន្ថែមថា បើទាំបីប្រព័ន្ធទាំងពីរនេះត្រូវបានគេប្រើប្រាស់នៅតាមបណ្ដាប្រទេសភាគច្រើននៅលើសកលលោកក្ដីតែវាមិនមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះនិងគ្មានគុណវិបត្តិនោះទេហើយកម្ពុជាក៏ជួបបញ្ហានេះដូចគ្នា។

សម្ដេចក្រឡាហោមបានសរសេរថា៖ «ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត»។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថាសម្ដេចរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានាពីពលរដ្ឋ ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ។

រដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការចាប់តាំងពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី១ នៅខែកុម្ភៈ ឆ្នាំ២០០២ និងធ្វើបានធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឲ្យទូលំទូលាយចាប់តាំងពីឆ្នាំ២០០៥មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក