
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៧៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២១ករណី ខណៈអ្នកជំងឺ ៥៣៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៣,០៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៣៦០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៣,៩១៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,០៤៩ករណី៕