ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី នាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅទីទួលសុវត្ថិភាព ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី សរុបចំនួន១,១៩៨គ្រួសារ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១។

នៅឱកាសនោះលោក អ៊ុ រាត្រី អភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណចំពោះសម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែគិតគូពីសុខទុកពលរដ្ឋក្នុងពេលលំបាក ពិសេសខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយវិបត្តកូវីដ-១៩ផង និងកំពុងរងគ្រោះដោយសារទឹកជំនន់ផង។

លោកអភិបាលខេត្ត ក៏បានសំណេះសំណាលជាមួយពលរដ្ឋនៅទីទួលសុវត្ថិភាព ដោយបានណែនាំដល់ពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាព តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ។ ដោយមិនត្រូវបណ្តែតបណ្តោយកូនឬចៅតូចៗលែងទឹក កករែងមានករណីលង់ទឹកជាដេីម ហេីយត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទិច ឬខាំ ហេីយបេីមានសត្វអសិរពិសទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាពដេីម្បីធ្វេីការព្យាបាលភ្លាមៗ។

មួយវិញទៀត ត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ "៣ការពារ ៣កុំ"៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក