ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានណែនាំអ្នកសារព័ត៌មានបញ្ឈប់រាល់ធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់

ភ្នំពេញ ៖ កន្លងមក មានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួនបានចុះយកព័ត៌មាននិងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួលច្របល់នៅក្នុងសង្គមនិងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រសួងព័ត៌មានណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់។

ក្រសួងព័ត៌មានព្រមានចាត់វិធានការតាមផ្លូវច្បាប់ករណីនៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន។

ការហាមឃាតនេះក្រសួងព័ត៌មានយល់ឃើញថាគឺដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ទៅក្នុងសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក