ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រ បញ្ជាក់ថាកម្ពុជាប្ដេជ្ញាកសាងអនាគតរួមគ្នាមួយជាមួយចិន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងបានបញ្ជាក់ថាកម្ពុជានឹងឈរប្រកៀកស្មារជាមួយចិនជានិច្ច។

ក្នុងព្រះរាជសារចុះថ្ងៃទី២៣ ខែកញ្ញា ដែលEAC News ទើបទទួលបាន ព្រះករុណាព្រះមហាក្សត្រ បានអបអរសាទរនូវសមិទ្ធផលនានាដែលបក្សកុម្មុយនិស្តចិន និងពលរដ្ឋចិនសម្រេចបានក្នុងរយៈពេល៧២ឆ្នាំមកនេះ ក៏ដូចជាសាទរដល់ប្រទេសចិនដែលបាន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងពិភពលោក។

ជាមួយគ្នានេះ ព្រះអង្គបានបញ្ជាក់ថាកម្ពុជានឹងនៅតែប្រកៀកស្មាជាមួយចិន និងជំរុញការកសាងអនាគតរួមគ្នាមួយជាមួយប្រទេសនេះផងដែរ។

ព្រះរាជសារ បានបញ្ជាក់បន្ថែមថា៖ « កម្ពុជា នឹងប្តេជ្ញាបន្តរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយចិន និងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា » ។

ក្នុងពិធីប្រគល់និងទទួលកីឡាដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី១២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងជាផ្លែផ្ការវាងប្រទេសកម្ពុជានិងប្រទេសចិនគឺចាប់ផ្ដើមដោយសកម្មភាពរបស់អតីតអង្គព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ដែលបានគាំទ្របក្សកុំមុយនីស្តចិនតាំងពីជំនាន់លោក ម៉ៅ សេទុង មកម្លេះ។

សាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រកាសនៅថ្ងៃទី១ ខែតុលាឆ្នាំ ១៩៤៩ នៅពេលដែលបក្សកុម្មុយនិស្តចិនដឹកនាំដោយលោក ម៉ៅ សេទុង ទទួលជ័យជម្នះទាំងស្រុងលើកងទ័ពសាធារណរដ្ឋចិនដែលដឹកនាំដោយលោក ចាង ខាយចៀក ហើយបានបង្កើតជាសាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់សព្វថ្ងៃ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក