ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បេក្ខភាពម្នាក់ទៀត ដែលនឹងអាចមកដឹកនាំក្លិប Barcelona

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិបបាល់ទាត់អាហ្សង់ទីន River Plate លោក Marcelo Gallardo ត្រូវបានគេសំឡឹងឃើញថា ជាបេក្ខភាពម្នាក់ទៀត ដែលទំនងអាចមកជំនួសលោក Ronald Koeman ដែលកំពុងដុនដាបនៅទឹកដីអេស្ប៉ាញជាមួយ FC Barcelona។ បុរសវ័យ ៤៥ឆ្នាំរូបនេះ នឹងត្រូវពិចារណាដោយថ្នាក់ដឹកនាំក្លិប Barcelona ក្នុងចំណោមជម្រើសផ្សេងៗទៀតរួមមាន លោក Andrea Pirlo, Roberto Martinez និង Xavi Hernandez។ 

យ៉ាងណាក្តី កិច្ចសន្យារបស់លោក Gallardo ជាមួយក្លិប River Plate នៅមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ​ឯណោះដែលមានន័យថា លោកនឹងអាចសម្រេចចិត្តមកដឹកនាំក្លិប Barcelona ឬអត់នាខែមករាខាងមុខនេះ។ យោងតាមសារព័ត៌មានកីឡាអេស្ប៉ាញ បានបញ្ជាក់់ថាលោក Gallardo បានសម្រេចចិត្តបដិសេធសំណើររបស់ក្លិប Barcelona ទៅហើយ ត្បិតលោកពុំមានបំណងបញ្ចប់កិច្ចសន្យាពាក់កណ្តាលផ្លូវជាមួយក្លិបបច្ចុប្បន្នឡើយ។ 

ដោយឡែក Xavi Hernandez ដែលកំពុងមានកិច្ចសន្យាជាមួយក្លិបកាតា Al Sadd នោះ ទំនងជាមិនរារែកឡើយ ប្រសិនបើមានសំណើរពីថ្នាក់ដឹកនាំរបស់ Barcelona។ ចំណែកលោក Roberto Martinez ឯណោះវិញ នៅជាប់ដៃជាមួយភារកិច្ចជាមួយក្រុមជម្រើសជាតិប៊ែលហ្សិកនៅឡើយ ដែលមានន័យថាលោកមិនទាន់អាចទៅណាបានឡើយ រហូតដឹកនាំប៊ែលហ្សិកបញ្ចប់យុទ្ធនាការវគ្គជម្រុះ និងឡើងទៅកាន់វគ្គចែកពូលពាន World Cup ២០២២ ជាផ្លូវការសិន។ 

ចុងក្រោយគេបង្អស់ ក្លិបទំនងជានឹងអាចសម្លឹងឃើញលោក Andrea Pirlo ដែលកំពុងទំនេរពីការងារ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិប Juventus ក្រោយចប់រដូវកាលមុន។ លោក Pirlo ចុងក្រោយបង្អស់ដឹកនាំ Juventus បានត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះ ដែលបញ្ចប់ការឈ្នះជើងឯកលីគកំពូលអ៊ីតាលី ៩រដូវកាលជាប់ៗគ្នា ខណៈក្លិប Inter Milan ជាជើងឯក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក