ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្សី មានអ្នកស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុត ៣ថ្ងៃជាប់ៗគ្នា

រុស្សី៖ អាជ្ញាធរសុខាភិបាលរុស្សី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបន្តរាយការណ៍ពីករណីអ្នកស្លាប់ឡើងដោយសារកូវីដ-១៩ ខ្ពស់បំផុតចំនួន ៣ថ្ងៃជាប់ៗគ្នា ស្របពេលដែលអត្រាឆ្លងថ្មីនៃវីរុសកូវីដ-១៩ ប្រភេទដែលតាមានការកើនឡើង និងអត្រាកំណើននៃអ្នកចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

រដ្ឋាភិបាលរុស្សីបានប្រកាសពីចំនួនអ្នកស្លាប់ថ្មីចំនួន ៨៦៧នាក់ និងមានអ្នកឆ្លងថ្មីចំនួន ២៣,៨៨៨ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឱ្យមានអត្រាអ្នកស្លាប់សរុបកើនឡើងដល់ ២០៧,២៥៥នាក់ ដែលជាតួលេខប្រទេសមានអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដ-១៩ នៅអឺរ៉ុប។ 

អ្នកជំនាញឯករាជ្យបានចោទប្រកាន់ និងដាក់បន្ទុកទៅលើអាជ្ញាធរថាមើលស្រាលភាពធ្ងន់ធ្ងរនៃការផ្ទុះនៅវីរុសកូវីដ-១៩ក្នុងស្ថានការណ៍នេះ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទួលស្គាល់ថា អត្រាអ្នកចាក់វ៉ាក់សាំងនៅរុស្សីនៅមិនទាន់ដល់គោលដៅដែលរដ្ឋាភិបាលចង់បាននៅឡើយ។ លោក Peskov បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "រដ្ឋាភិបាលត្រូវបន្តពន្យល់យ៉ាងសកម្មដល់ពលរដ្ឋថា វិធីតែមួយគត់ដែលជួយសង្គ្រោះជីវិតមនុស្ស និងដោះស្រាយបញ្ហាបានគឺការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា"។

រុស្សីគឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេលំដាប់ទី ៥ លើពិភពលោក ដែលមានចំនួនអ្នកឆ្លងសរុបប្រមាណ ៧លានករណី ដែលចំនួននេះបានកើនឡើងខ្លាំងនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ រដ្ឋាភិបាលក្រុងម៉ូស្គូ បានព្រមានពីការផ្ទុះខ្លាំងនៃកូវីដ-១៩បំលែងខ្លួនថ្មី ជាពិសេសការព្រួយបារម្ភចំពោះបញ្ហាសុខាភិបាលផងដែរ។ 

មកដល់បច្ចុប្បន្ននេះ បើតាមសារព័ត៌មានក្នុងស្រុក Gogov របស់រុស្សីបានឱ្យដឹងថា ប្រជាជនរុស្សីប្រមាណ ២៩ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបជាង ១៤៦លាននាក់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក