ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស៣០នាក់ក្នុងភោជនីយដ្ឋានមួយ ដែលល្មើសវិធានការរដ្ឋបាល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា បានចូលទៅឃាត់ខ្លួនមនុស្សចំនួន៣០នាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលបើកល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិឱ្យដឹងថា មនុស្សទាំង៣០នាក់នោះមាន ភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ ស្រី០៥នាក់ ដែលបានប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុង«ភោជនីយដ្ឋានបាត់អូន» នៅវេលាម៉ោងប្រមាណ ៩និង២០នាទីយប់ ដែលមានទីតាំងក្នុង ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយការចុះបង្ក្រាបមនុស្សទាំង៣០នាក់ខាងលើ ត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ គឺពួកគេអវិជ្ជមាននិងត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តបន្តតាមនីតិវិធី ខណៈភោជនីយដ្ឋានខាងលើត្រូវបានសមត្ថិកិច្ចសម្រេចបិទហាងជាបណ្តោះអាសន្នផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក