ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហ្វីលីពីន ត្រូវចាយពេលយ៉ាងតិច១០ឆ្នាំដើម្បីស្តារសេដ្ឋកិច្ចពីកូវីដ-១៩

ហ្វីលីពីន៖ មន្រ្តីរដ្ឋាភិបាលរបស់ហ្វីលីពីន នៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះបាននិយាយថា សេដ្ឋកិច្ចរបស់ហ្វីលីពីនទាំងមូលនឹងត្រូវចាយពេលយ៉ាងហោចណាស់ ១០ឆ្នាំដើម្បីស្តារឱ្យមានការរីកចំរើនឡើងវិញ បន្ទាប់ពីមានការរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ខណៈមន្រ្តីជំនាញបានព្រមានទៀតថា ពលរដ្ឋជំនាន់ថ្មីនៃហ្វីលីពីននឹងត្រូវរ៉ាប់រងទទួលបន្ទុកស្តារឡើងវិញនូវផលប៉ះពាល់នេះ។

វិធានការបិទខ្ទប់ប្រទេស និងបំរាមនានាកន្លងមក ពិតជាបានបន្ធូរបន្ថយនូវអត្រាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះធ្ងន់ធ្ងរផងដែរ ពោលគឺប្រជាជនរាប់លាននាក់បានធ្លាក់ចូលវិបត្តិគ្មានការងារធ្វើ និងរាប់ម៉ឺនគ្រួសារផ្សេងទៀតពុំមានលទ្ធភាពផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃបាន។

អគ្គលេខាធិការផែនការសេដ្ឋកិច្ចហ្វីលីពីន លោក Karl Kendrick Chua បញ្ជាក់ថា ផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ-១៩នេះទាំងបច្ចុប្បន្ន និងអនាគត នាំឱ្យមានការខាតបង់ប្រមាណជា ៨១០ពាន់លានដុល្លារអាមេរិក ដែលនឹងមានន័យថាអាចប៉ះពាល់រហូតដល់ជំនាន់កូន រហូតដល់ចៅរបស់ប្រជាជនហ្វីលីពីនតែម្តង។ ការគណនាទំហំផលប៉ះពាល់នេះគឺច្រើនជាង ២ដងនៃទំហំផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីននៅឆ្នាំ ២០២០ ដែលធនាគារពិភពលោកព្យាករណ៍ថាមានចំនួនប្រមាណ ៣៦១.៥ ពាន់លានដុល្លារអាមេរិក។

គួរឱ្យដឹងថា ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ ១១០លាននាក់ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ២,៥លាននាក់ ខណៈអ្នកស្លាប់មានចំនួនជាង ៣៨,០០០នាក់។ ប្រជាជនពេញវ័យរបស់ហ្វីលីពីនប្រមាណ ២៥ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ ដែលភាពយឺតយ៉ាវនេះត្រូវបានគេដាក់បន្ទុកទៅលើបញ្ហាកង្វះវ៉ាក់សាំង និងភាពយឺតយ៉ាងនៃក្រុមការងារវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលហ្វីលីពីន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក