លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

Jude Bellingham បាត់មុខពីក្រុមជម្រើសជាតិអង់គ្លេស ខណៈកីឡាករពីរនាក់ត្រូវបានកោះហៅឡើងវិញ

អង់គ្លេស៖ ខ្សែបម្រើវ័យក្មេង Jude Bellingham បានអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសសាជាថ្មី ខណៈកីឡាករចំនួន ២នាក់រួមមាន Ollie Watkins នឹងអតីតកីឡាកររបស់ Chelsea ដែលទើបផ្ទេរទៅកាន់ AC Milan, Fikayo Tomori ត្រូវបានលោក Gareth Southgate កោះហៅចូលក្នុងក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ សម្រាប់ការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិអង់គ្លេសនាខែតុលានេះ។

ក្រៅពីការកោះហៅ Ollie Watkins និង Fikayo Tomori កីឡាករ Phil Foden របស់ Manchester City ក៏ត្រូវបានកោះហៅចូលរួមក្រុមសាជាថ្មីម្តងទៀតដែរ ក្រោយខកខានការប្រកួតកន្លងទៅដោយសារបញ្ហារបួស ខណៈ Tomori ត្រូវបានគេជឿថានឹងមកបំពេញចន្លោះប្រហោងរបស់ Harry Maguire ដែលរងរបួសក្នុងការប្រកួតជាមួយ Manchester United នាពេលកន្លងមក។ ការបង្ហាញខ្លួនក្នុងបញ្ជីឈ្មោះរបស់ខ្សែការពារវ័យ ២៣ឆ្នាំ​​​ Tomori បន្ទាប់ពីគេបង្ហាញទម្រង់គួរឱ្យចាប់អារម្មណ៍ជាមួយ AC Milan នៅអ៊ីតាលី ស្របពេលការបង្ហាញខ្លួនលើកដំបូងរបស់គេតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ 

ក្រុមជម្រើសជាតិអង់គ្លេស នឹងបន្តយុទ្ធនាការជម្រុះ World Cup ពូល I ដោយធ្វើដំណើរទៅជួបជាមួយអង់ដូរ៉ានាថ្ងៃទី០៩ ខែតុលា មុនបើកទ្វារកីឡដ្ឋានស្វាគមន៍ហុងគ្រីនាថ្ងៃទី១២ ខែតុលា។ បច្ចុប្បន្ននេះ អង់គ្លេសកំពុងឈរលេខ ១ ក្នុងពូលមាន ១៦ពិន្ទុក្នុងដៃ តាមពីក្រោយដោយអាល់បានី មាន១២ពិន្ទុ, ប៉ូឡូញ មាន១១ពិន្ទុ, ហុងគ្រី មាន ១០ពិន្ទុ, អង់ដូរ៉ា មាន ៣ពិន្ទុ ខណៈសាន់ ម៉ារីណូ បាតតារាងគ្មានពិន្ទុរាប់។

បញ្ជីក្រុមកីឡាករទាំង នាក់របស់អង់គ្លេសរួមមាន៖ 

អ្នកចាំទី: Jordan Pickford, Sam Johnstone, Aaron Ramsdale។

ខ្សែការពារ: Conor Coady, Reece James, Tyrone Mings, Luke Shaw, John Stones, Fikayo Tomori, Kieran Trippier, Kyle Walker។

ខ្សែបម្រើ: Phil Foden, Jordan Henderson, Jesse Lingard, Mason Mount, Kalvin Phillips, Declan Rice។

ខ្សែប្រយុទ្ធ: Jack Grealish, Harry Kane, Bukayo Saka, Jadon Sancho, Raheem Sterling, Ollie Watkins៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក