ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមកីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថាន ជម្លៀសខ្លួនទៅប្រទេសព័រទុយហ្គាល់

អន្តរជាតិ៖ កីឡាការិនីបាល់ទាត់វ័យ ១៥ឆ្នាំសញ្ជាតិអាហ្វហ្គានីស្ថានម្នាក់បានលើកឡើងថា ការភៀសខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួន វាពិតជារឿងដ៏គួរឱ្យឈឺចាប់មួយ ប៉ុន្តែដើម្បីសុវត្ថិភាព និងដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនក្នុងនាមជាកីឡាការិនីបាល់ទាត់អាជីព។ នេះគឺជាការលើកឡើងរបស់យុវតីម្នាក់ ក្នុងចំណោមយុវតីមួយក្រុមដែលជាកីឡាការិនីបាល់ទាត់ និងចាកចេញពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ព័រទុយហ្គាល់ ក្រោយក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់ និងដឹកនាំរដ្ឋាភិបាល។

យុវតីជាច្រើនបានបន្តថា ពេលនេះពួកនាងមានសុវត្ថិភាព និងសេរីភាពហើយ។ គោលបំណងនៃការមកដល់ទឹកដីព័រទុយហ្គាល់នេះ គឺការចាកចេញពីភាពភ័យខ្លាច និងព្យាយាមអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាការិនីបាល់ទាត់អាជីពនាពេលអនាគត ហើយគ្រប់ៗគ្នាក៏បានលើកសរសើរពីគំរូនៃកំពូលកីឡាករព័រទុយហ្គាល់ Cristaino Ronaldo ផងដែរ។ យុវតីភាគច្រើនក៏មានបំណងត្រឡប់ទៅប្រទេសកំណើតដែរ ប៉ុន្តែក្នុងលក្ខខណ្ឌដែលពួកនាងអាចរស់នៅបានដោយសុវត្ថិភាពនាពេលខាងមុខ។

កន្លងមក ក្រោយចូលកាន់កាប់រដ្ឋាភិបាលភ្លាមៗ ក្រុមតាលីបង់បានសន្យាថានឹងគោរពនូវសិទ្ធិមនុស្ស ជាពិសេសផ្តល់នូវសេរីភាព និងសមភាពសម្រាប់ស្រ្តីក្នុងសង្គម ប៉ុន្តែយោងតាមបទពិសោធពីអតីតកាល ចន្លោះការដឹកនាំរដ្ឋាភិបាលលើកដំបូងនៅឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ស្រ្តីពុំត្រូវបានផ្តល់ឱកាសឱ្យបំពេញការងារក្នុងសង្គមឡើយ ខណៈក្មេងស្រី និងយុវតីត្រូវបានហាមឃាត់មិនឱ្យទៅសាលារៀនផងដែរ។ ដោយឡែក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃវិញ ស្រ្តីត្រូវបានគេបង្ខំឱ្យឃ្លុំមុខជិតៗ និងតម្រូវឱ្យមានសមាជិកគ្រួសារជាបុរសនៅជាមួយជានិច្ចរាល់ពេលចាកចេញពីផ្ទះទៅខាងក្រៅម្តងៗ។

ប្រធានក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថាន Muhtaj បានធ្វើដំណើរទៅជួបយុវតីវ័យក្មេងទាំងនោះដល់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ខណៈនាងបានបញ្ជាក់ថា ការជម្លៀសពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ គឺដើម្បីបំផុសស្មារតី និងជួយបំពេញក្តីស្រមៃដល់យុវតីទាំងនោះឱ្យអាចលេងនូវកីឡាដែលពួកគេពេញចិត្តបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក