ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងឱ្យម្ចាស់រថយន្តដឹកទំនិញដែលត្រូវបានឃាត់ទុកទៅយករថយន្តវិញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែតុលា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនជម្រាបដល់ម្ចាស់រថយន្តដឹកទំនិញដែលដឹកលើសទម្ងន់និងត្រូវបានសមត្ថកិច្ចឃាត់ទុកឱ្យទៅយករថយន្តវិញនៅតាមទីតាំងដែលបានឃាត់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងនាថ្ងៃនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានជម្រាបដល់ម្ចាស់រថយន្តដែលដឹកលើសទម្ងន់ដែលបានបង់ពិន័យរួច និងត្រូវមន្ត្រីឃាត់រថយន្តទុក អាចទៅទទួលរថយន្តបានវិញនៅទីតាំងដែលបានឃាត់និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ឬលិខិតស្មាមពាក់ព័ន្ធនឹងយានយន្តដែលបានឃាត់ទុកទាំងនោះពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែតុលា លើកលែងថ្ងៃទី៥ ៦ និង៧ ដែលជាថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ដោយឡែកសម្រាប់ម្ចាស់យានយន្តដែលបានឃាត់ទុកនិងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមផ្លូវច្បាប់ក៏ត្រូវមកបង់ពិន័យមិនឱ្យផុតពីថ្ងៃទី១៨ ខែតុលាផងដែរ ដោយព្រមានថាក្រោយពីថ្ងៃដែលបានកំណត់ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ផងដែរ។

ក្រសួងសាធារណការបានបញ្ជាក់ថា៖ « គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀអំពោះច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដល់សាធារណជនទីទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការរឹតបន្ដឹងការអនុវត្តច្បាប់ដោយមិនយោគយល់ ឬលើកលែងជាលើកទី២ឡើយ » ។

កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការនិងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន ដោយថាដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានផាកពិន័យនិងឃាត់យានយន្តទុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក