BREAKING NEWS : យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់ និង ៧០នាក់របួស បន្ទាប់ពីការបាក់ធ្លាក់រថភ្លើង Metro នៅទីក្រុងម៉ិចស៉ិកកូ
ម៉ិកស៊ីកូ ៖ យ៉ាងហោចណាស់មានមនុស្ស ១៣នាក់បានស្លាប់ និង ៧០នាក់បានរងរបួសបន្ទាប់ពីការបាក់ធ្លាក់រថភ្លើង metro នៅទីក្រុងម៉ិចស៉ិកូ កាលពីរាត្រីថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២១ ខណៈដែលរថភ្លើងកំពុងបើកបរលើផ្លូវល្បឿនលឿន overpass ហើយនិងមានរថយន្តជាច្រើនកំពុងបើកបរនៅខាងក្រោម។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន ABC NEWS ចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយ៍អូលីវីស។
"រហូតមកដល់ពេលនេះ តួលេខបឋមបង្ហាញជាអកុសលថា មានមនុស្ស ១៣នាក់បានបាត់បង់ជីវិត ហើយប្រហែលជា ៧០នាក់ទៀតរងរបួសដែលកំពុងត្រូវបានផ្ទេរទៅកាន់តំបន់និងមន្ទីពេទ្យ Belisario Domínguez, ISSSTE, Magdalena de las Salinas, Gral, Balbuena និង Xoco" នេះបើតាមអាជ្ញាធរបានសរសេរជាភាសាអេស្ប៉ាញ។
ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ដែល LOCATEL បានផ្តល់ព័ត៌មានជាភាសាអេស្ប៉ាញថា "យើងកំពុងបន្តធ្វើការដើម្បីផ្តល់ព័ត៌មានដល់សាច់ញាតិរបស់ប្រជាជនដែលបានផ្ទេរទៅកាន់មន្ទីរពេទ្យអំពីករណីគ្រោះថ្នាក់នៅលើខ្សែរថភ្លើងខ្សែទី១២"៕