BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤៥ករណី ខណៈអ្នកជំងឺ ៥៥៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១២,៨៨៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៣៣៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៣,៣៨៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,០២៨ករណី៕