ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតតារាចម្រៀងលោក សែម សង្វាត ទទួលមរណភាពកាលពីយប់មិញ

ភ្នំពេញ៖ អតីតតារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយបន្ទាប់ពីតស៊ូនឹងជំងឺប្រចាំកាយជាច្រើនឆ្នាំ និងបានចូលពេទ្យសង្គ្រោះបន្ទាន់កាលពីម្សិលមិញ។

លោក អ៉ឹម ជីវ៉ា បានសរសរនៅលើហ្វេសបុករបស់លោកថា លោក សែម សង្វាត បានទទួលមរណភាពកាលពីវេលាម៉ោង ១២និង១០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឈានចូលថ្ងៃទី០១ ខែតុលានេះ។

លោកសរសេរថា៖ « RIP តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោក បាននិយាយថាសូមជូនជាដំណឹងដល់ពុក ម៉ែ អ៊ុ ពូ មីង ទាំងអស់គ្នាឲ្យបានជ្រាបថានៅយប់ថ្ងៃទី ៣០ កញ្ញា រំលង អធ្រាត្រឈានចូលថ្ងៃទី ០១ តុលា ឆ្នាំ២០២១ លោកឪពុកខ្ញុំបាទឈ្មោះ សែម សង្វាត បានទទួលមរណភាពនៅវេលា ម៉ោង ១២និង១០នាទីដោយសារជំងឺប្រចាំកាយ » ។

កាលពីម្សិលមិញលោក សែម សង្វាត ស្ថិតក្នុងសភាពស្គមស្គាំងខ្លាំងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈបន្ទាប់ពីសភាពជំងឺបញ្ហាក្រពះ ពោះវៀនរបស់លោកកាន់តែធ្ងន់ធ្ងរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក