ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយាផ្ដល់ជំនួយបន្ថែមទៅកាន់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមហ៊ុនទី្រភាពគ្រុបរបស់ឧកញ៉ា ទ្រី ភាព បាននាំអំណាយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធិបណ្ឌិតប៉ុនរានី ហ៊ុន សែន ផ្ដល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្ត។

ខេត្តបន្ទាយមានជ័យ បាននិងកំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨ ៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១ ១៥០គ្រួសារ។

អំណាយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវផ្ដល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃនេះរួមមាន មីជាង ២០,៣០០កេស និងថវិកា ១០០លានរៀល ដែលត្រូវប្រគល់ដល់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសទទួលជំនួយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ តាមរយៈជំនួយមី និងថវិកា ជាសក្ខីភាពពីទឹកចិត្តពោរពេញដោយមនោសញ្ចេតនា និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ទ្រី ភាព និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្សធម៌ចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងរំលែកការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅក្នុងពេលដែលទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យចាប់ផ្ដើមជន់លិច សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនខេត្តបន្ទាយមានជ័យនូវថ្នាំសង្កូវ និងស្បៀងអាហារមួយចំនួនដើម្បីចែកជូនពលរដ្ឋដែលរងគ្រោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក