ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រដ្ឋាភិបាលតែងតាំងអភិបាលខេត្តស្ទឹងត្រែងធ្វើជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧នាក់

ភ្នំពេញ៖ ក្នុងរាជក្រឹត្យចំនួន ៨ផ្សេងគ្នា ដែលឡាយព្រះហស្ថលេខាដោយអង្គព្រះមហាក្សត្រនាថ្ងៃនេះ បានផ្ទេរលោកស្វាយ សំអាង ពីអភិបាលខេត្តមណ្ឌលគិរីទៅជាអភិបាលខេត្តស្ទឹងត្រែង និងតែងតាំងអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿនជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្នុងអនុក្រឹត្យដាច់ដោយឡែកផ្សេងទៀតក៏បានតែងតាំង លោក ញ៉ែម សំអឿន ឱ្យឡើងជាអភិបាលខេត្តរតនៈគិរី ដោយផ្ទេរអភិបាលខេត្តចាស់គឺ លោក ថន សាវុន ឱ្យទៅកាន់កិច្ចការជាអភិបាលខេត្តមណ្ឌលគិរីវិញ។

អភិបាលខេត្តពោធិសាត់ ដែលល្បីខាងជួយដោះស្រាយបញ្ហាពលរដ្ឋក្នុងខេត្ត លោក ម៉ៅ ធនិន្ទ ត្រូវបានផ្ទេរទៅកាន់ខេត្តកំពត ខណៈអភិបាលខេត្តកំពត លោក ជាវ តាយ ត្រូវផ្ទេរមកកាន់ខេត្តពោធិ៍សាត់។ ក្រៅពីនោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ត្រូវប្ដូរខេត្តគ្នាជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់ EAC News ថាការផ្ទេរអភិបាលខេត្តនេះគឺអនុវត្តតាមច្បាប់ដែលតម្រូវឱ្យអភិបាលខេត្តអាចកាន់តំណែងក្នុងខេត្តមួយតែយ៉ាងច្រើនបំផុត ២អាណត្តិតែប៉ុណ្ណោះ។ លោកបន្ថែមថាការធ្វើបែបនេះគឺដើម្បីពង្រឹងនូវការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យល្អប្រសើរ។

លោកមានប្រសាសន៍ថា៖ «កុំឱ្យផ្ដាច់មុខក្នុងខេត្តពេក! ត្រូវមានការប្រែប្រួលបរិយាកាស»។

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ចែងថាអភិបាល អភិបាលរងរាជធានី-ខេត្ត មានអាណត្តិការងារមិនលើសពី៤ឆ្នាំ តែអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ដែលមាន២៤ខេត្ត និងរាជធានីចំនួន១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក