ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទីតាំង ២ សម្រាប់ប្រចាំការយកសំណាកប្រជាពលរដ្ឋដែលសង្ស័យឆ្លងវីរុសកូវីដ-១៩

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងស្តីពីការរៀបចំទីតាំងចំនួន ២កន្លែងក្នុងខេត្តព្រះសីហនុ សម្រាប់ការយកសំណាកជូនបងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យថាខ្លួនបានឆ្លងនូវវីរុសកូវីដ-១៩។ តាមលិខិតជូនដំណឹងដដែលបានបញ្ជាក់ថា ទីតាំងចំនួន ២កន្លែងដែលរៀបចំនេះ នឹងមានទទួលយកសំណាកជូនបងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ បូករួមទាំងថ្ងៃឈប់សម្រាកផងដែរ។

ទីតាំងសម្រាប់ការផ្តល់វត្ថុសំណាកដើម្បីពិនិត្យរកវីរុសកូវីដ-១៩ រួមមាន៖

ទីតាំងទី១ ស្ថិតនៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលមានទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ទីតាំងទី២ នៅវេទិកា ៧មករា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ 

ក្នុងករណីដែលបងប្អូនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្តាសាយ ឬមានស្លេស្ម ...។ល។ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩កុំបីខាន ដែលនេះគឺជាផ្នែកមួយនៃការសហការដើម្បីធានាឱ្យមានការបើកដំណើរឡើងវិញនូវសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក