សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

TOP NEWS : មនុស្សចំនួន ៩៣៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺចំនួន ៣៦១នាក់ទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ៩៣៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺចំនួន ៣៦១នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ 

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៦០៨នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់ក្នុងខេត្តកណ្ដាល ១៧៥នាក់, ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តបន្ទាយមានជ័យ ៥១នាក់,  ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តតាកែវ ៤នាក់, ខេត្តកំពង់ចាម ៣នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តបាត់ដំបង ១នាក់, និងខេត្តសៀមរាប ១នាក់ក៏ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។



គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦ ២៩៩នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន ១៥ ៧៤៤នាក់ អ្នកជាសះស្បើយចំនួន ៥ ៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០ ៣៩៤នាក់ និងអ្នកស្លាប់ចំនួន ១០៧នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក