ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន បិទមិនឱ្យអ្នកគាំទ្របរទេសចូលទស្សនាការប្រកួតអូឡាំពិក ២០២២

ចិន៖ គណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងារ (Winter Olympics) នាទីក្រុងប៉េកាំង ប្រទេសចិន នឹងត្រូវលក់ឱ្យតែអ្នកគាំទ្រដែលរស់នៅប្រទេសចិន​​ (ដីគោក) តែប៉ុណ្ណោះ ខណៈវិធានការដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺ អត្តពលិកទាំងអស់ដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ទេនោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃមុនអនុញ្ញាតឱ្យចូលរួមការប្រកួត។

គណៈកម្មការ IOC បានឱ្យដឹងថា គណៈកម្មការអូឡាំពិកចិន បានជូនដំណឺងពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះមកកាន់ក្រុមប្រឹក្សាឆ្នាំ២០២២ ដោយផ្អែកលើហេតុផល ដើម្បីធានាបាននូវកត្តាសុវត្ថិភាព និងភាពជោគជ័យនៃព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងារ ឆ្នាំ២០២២ ឱ្យបានតាមកាលវិភាគគ្រោងទុក។

ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងារ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះតទៅ ដែលនាំឱ្យទីក្រុងប៉េកាំង ក្លាយជាទីក្រុងដំបូងបង្អស់លើពិភពលោកដែលអាចទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំទាំងពីរបាន បន្ទាប់ពីធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកម្តងរួចមកហើយ កាលពីឆ្នាំ២០០៨។

បើទោះបីជាមានការខកចិត្តពីបណ្តាអ្នកគាំទ្របរទេសដែលមានបំណងចង់ទស្សនាការប្រកួតកម្រិតពិភពលោកនេះយ៉ាងណាក៏ដោយ ប៉ុន្តែគណៈកម្មការអូឡាំពិកអន្តរជាតិ IOC បានបង្ហាញការស្វាគមន៍ និងគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់ចិនដែលអនុញ្ញាតឱ្យមានអ្នកគាំទ្រក្នុងស្រុកចូលរួមទស្សនាបាន ខណៈការប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន កាលពីខែកក្កដាកន្លងមក បានរៀបចំក្នុងលក្ខខណ្ឌបិទទ្វារ ដោយផ្អែកលើស្ថានភាពនៃវីរុសកូវីដ-១៩។

ដោយឡែក មិនខុសពីទីក្រុងតូក្យូប្រទេសជប៉ុនឡើយ នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនាទីក្រុងប៉េកាំងនេះ តំរូវឱ្យមានការធ្វើតេស្តរកកូវីដ-១៩ ជារៀងរាល់ថ្ងៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៃការប្រកួត មិនថាតែជនជាតិចិន ឬជនបរទេសនោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក