ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាករ Leicester City ម្នាក់ ខកខានប្រកួតដោយសារបញ្ហាឯកសារធ្វើដំណើរ

អង់គ្លេស៖ ខ្សែប្រយុទ្ធ​ម្នាក់របស់ក្លិបកញ្ជ្រោងខៀវ Leicester City នឹងត្រូវអវត្តមាន ពេលដែលក្លិបអង់គ្លេសមួយនេះធ្វើដំណើរទៅទឹកដីប៉ូឡូញ ជួបជាមួយក្រុមម្ចាស់ផ្ទះ Legia Warsaw ក្នុងពាន Europa League នាយប់ថ្ងៃព្រហស្បតិ៍នេះ។ បើតាមការលើកឡើងរបស់លោក Brendan Rodgers អ្នកចាត់ការទូទៅរបស់ក្លិប Leicester City បានឱ្យដឹងថា ខ្សែប្រយុទ្ធ Kelechi Iheanacho សញ្ជាតិនីហ្សេរីយ៉ា ត្រូវបានបដិសេធមិនឱ្យចូលទៅកាន់ទឹកដីនៃប្រទេសប៉ូឡូញឡើយ ដោយផ្អែកទៅលើបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងឯកសារ និងលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ។

Iheanacho ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតឱ្យ Leicester City រដូវកាលមុនសរុប ១៩គ្រាប់ ត្រូវបានអ្នកចាត់ការ Rogers ចាត់ទុកថាជាកីឡាករនាំលេងម្នាក់ដ៏សំខាន់សំរាប់ក្រុមក្នុងការប្រកួតទល់នឹងម្ចាស់ផ្ទះ Legia នៅទឹកដីប៉ូឡូញយប់នេះ ខណៈក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ឆ្នាំ២០១៦ កំពុងសម្លឹងរកជ័យជម្នះដំបូងក្នុងពូល បន្ទាប់ពីបើកឆាកបានត្រឹមស្មើគ្នាទល់នឹងក្លិបខ្លាំង Napoli ២-២។

អ្នកចាត់ការក្លិប Leicester City ខាងលើបានបញ្ជាក់ថា ជុំវិញបញ្ហាពាក់ព័ន្ធនិងលិខិតអនុញ្ញាតធ្វើដំណើរខាងលើ ក្លិបនឹងពិនិត្យឡើងវិញជាមួយក្រុមការងារនៅចក្រភពអង់គ្លេស។ ក្រៅតែពីការអវត្តមានរបស់ Kelechi Iheanacho ក្លិប Liecester ក៏នៅអវត្តមានកីឡាករសំខាន់ៗមួយចំនួនផ្សេងទៀតរួមមាន ខ្សែការពារ Jonny Evans ដោយសារបញ្ហារបួស ខ្សែបម្រើ Wilfred Ndidi ដែលជាប់បំរាមកាតក្រហមក្នុងការប្រកួតបើកឆាកទល់នឹង Napoli។ 

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត Europa League ទល់នឹង Legia ក្រុមកំពុងឈរលេខ ១៣នៃតារាងលីគកំពូលអង់គ្លេសមួយនេះនឹងបន្តជួបជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace នាថ្ងៃទី០៣ ខែតុលា មុនជួបជាមួយ Manchester United ក្រោយបញ្ចប់កាលវិភាគ FIFA Day ឬ International Break៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក