ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAK NEWS : នាយកប្រចាំតំបន់អង្គការសុខភាពពិភពលោក បានផ្ញើលិខិតកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពូកែទប់ស្កាត់ហានិភ័យឆ្លើយតបញ្ហាជំងឺកូវីដ-១៩នៅកម្ពុជា

បណ្ឌិត Takeshi Kasia នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក បានផ្ញើលិខិតកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានដឹកនាំដ៏ខ្លាំងក្លានិងប្រកបដោយគតិបណ្ឌិតក្នុងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងព្រឹត្តិការនានារួមទាំងព្រឹត្តិការណ៍ Westerdam។ លោកបណ្ឌិត Takeshi Kasia បានចាត់ទុថាសម្តេចតេជោ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រឹងលទ្ធភាពរបស់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កម្រិតសហគមន៍ទ្រង់ទ្រាយធំ។ លោកនាយក WHO ទទួលស្គាល់ថា ការធ្វើសេចក្តីសម្រេចចិត្តងាយស្រួល ព្រោះជាធម្មតាប្រជាជននៅទូទាំងពិភពលោករួមទាំងនៅកម្ពុជាផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា។ 

នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោកថា ការគ្រប់គ្រងវិបត្តិបានឆាប់រហ័ស និងការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចផ្ទាល់និងក្រសួងសុខាភិបាល បាននាំទៅដល់ការបញ្ឈប់បានឆាប់យ៉ាងរហ័សនូវការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។

អង្គការសុខភាពពិភពលោក សូមចូលរួមចែករំលែកនូវការព្រួយបារម្ភរបស់កម្ពុជាអំពីស្ថានភាពបច្ចុប្បន្ននេះ ក្នុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់ តាំងការរាតត្បាតនៃជំងឺកូវីដ-១៩នេះបានចាប់ផ្តើម។ លោកបណ្ឌិត Takeshi Kasia បានសង្កត់ធ្ងន់ថា “បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរដែលជាឱកាសមួយនាំឱ្យគ្រួសារបានជួបជុំគ្នា ហើយបានឆ្លុះបញ្ចាំងពីឆ្នាំចាស់ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាសម្រាប់ឆ្នាំថ្មីខាងមុខ។

បើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត Takeshi Kasia ថាបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុស នៅទូទាំងប្រទេស។ ហានិភ័យគឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេលដែលមានវត្តមាន និងចរាចររបស់ វីរុសបំប្លែងថ្មី B.1.1.7”។

អង្គការសុខភាពពិភពលោក បានកោតសរសើរចំពោះការធ្វើសេចក្តីសម្រេចចិត្តរបស់សម្ដេចតេជោ ដែលបានវាយតម្លៃអំពីហានិភ័យនិងបានរឹតបន្តឹងការធ្វើចរាចរណ៍ឆ្លង-ខេត្តនីមួយ ដែលនោះគឺជាវិធានការគន្លឹះមួយក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា។ លោកនាយក WHO បានបង្ហាញក្តីកង្វល់ថា “គួរឱ្យស្តាយការតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសអាចនឹងបន្តហួសពីពិធីបុណ្យចូលឆ្នាំខ្មែរទៅទៀត ហើយអាចមានសេចក្តីសម្រេចចិត្តដ៏លំបាកជាច្រើនទៀត ដែលត្រូវធ្វើនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត Takeshi ថា កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភពលោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកគោលនយោបាយ បច្ចេកទេស និង ប្រតិបត្តិការដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក