ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលរាជធានីភ្នំពេញ ស្នើនគរបាលចិនបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងចរាចរណ៍និងប្រដេញតាមចាប់ជនល្មើស

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ ស្នើនគរបាលរដ្ឋធានីប៉េកាំង បណ្ដុះបណ្ដាលជំនាញ គ្រប់គ្រងចរាចរណ៍និងប្រដេញតាមចាប់ជនល្មើសតាមវិថីរួមទាំងឧបករណ៍សម្ភារៈគាំទ្រប្រតិបត្តិការមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស ថេត បានជួបប្រជុំតាមអនឡាញ ជាមួយស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងដឹកនាំដោយ អភិបាលរង និងជាស្នងការក្រុងប៉េកាំង លោក ឈី យ៉ាន់ជុន ។

ក្នុងកិច្ចប្រជុំនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានស្នើដល់ស្នងការដ្ឋាននគរបាលសន្ដិសុខសាធារណៈទីក្រុងប៉េកាំង ជួយបណ្តុះបណ្តាលមុខជំនាញឯកទេសមួយចំនួនដូចជា ការបណ្តុះបណ្តាលជំនាញស្រាវជ្រាវបង្រ្កាបបទល្មើសបច្ចេកវិទ្យា ជំនាញឯកទេសគ្រប់គ្រងចរាចរណ៍និងប្រដេញចាប់ជនល្មើស ជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើសគ្រឿងញៀន។

លោកស្នងការក៏ស្នើដល់ភាគីចិនឱ្យជួយបំពាក់ឧករណ៍សម្ភារៈ គាំទ្រប្រតិបត្តិការមួយចំនួនដូចជា ម៉ាស៊ីនផ្ទុកទិន្នន័យ ០១គ្រឿង សម្រាប់គ្រប់គ្រងទិន្នន័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាមេរ៉ាខ្នាតតូចបំពាក់ជាប់ខ្លួន កាមេរ៉ាថតពីចម្ងាយ GPS ចល័តបង្កប់លើយានយន្ត បំពាក់កាមេរ៉ាចល័តនិងអចល័តតាមដងផ្លូវ និងលើរថយន្តនគរបាល។

ឆ្លើយតបតាមការស្នើសុំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ភាគីចិន លោក ឈី យ៉ាន់ជុន បានឯកភាពនិងទទួលយកសំណើរខាងលើដើម្បីពិនិត្យសម្រេចក្នុងការផ្តល់ជូនផងដែរ។

កិច្ចប្រជុំថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ និងប៉េកាំងនេះគឺធ្វើឡើងបន្ទាប់ពីមានការឯកភាពរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាពរវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជំរុញពង្រឹងចំណងសាមគ្គឺភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាននិងទាន់ពេលវេលា ជាពិសេសព័ត៌មានដែលពាក់ព័ន្ធមុខសញ្ញាភេវរកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទឧក្រិដ្ឋឆ្លងដែន ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការព័ត៌មានពាក់ព័ន្ធមុខសញ្ញាសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក