ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក យឹម ស៊ីណន ថាការស្នើសុំសម្ដេចតេជោដើម្បីជួយព្រោះលោកចង់រស់ក្នុងភាពគ្មានទោសដូចពលរដ្ឋធម្មតា

ភ្នំពេញ៖ អតីតប្រធានចលនាយុវជនអតីតបក្សសង្គ្រោះជាតិលោក យឹម ស៊ីណន ថាការសរសេរលិខិតសុំនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អន្តរាគមនដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការពិនិត្យលទ្ធភាពដកការចោទប្រកាន់លើរូបលោក និងសមាជិកមួយចំនួនទៀត ព្រោះពួកគាត់ចង់បានយុត្តិធម៌ និងអាចរស់នៅដូចពលរដ្ឋដទៃបាន។

លោក យឹម ស៊ីណន ដែលពេលនេះកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងបានប្រាប់ EAC News ថាការដាក់លិខិតស្នើសុំឱ្យសម្ដេចជួយអន្តរាគមន៍នេះ ព្រោះលោក និងសហការីចង់បានភាពយុត្តិធម៌មួយសំរាប់ជីវិតរស់នៅជាជនគ្មានទោសដូចពលរដ្ឋដទៃទៀត។

ឆ្លើយទៅនឹងសំណួរដែលសួរថា ការស្នើសុំ សម្ដេចតេជោ ឱ្យជួយនេះលោកនឹងត្រូវរងការលាបពណ៌ពីក្រុមប្រឆាំងបន្ថែមទៀតទេ? លោកឆ្លើយថា៖ «យើងមិនអាចបិទមាត់នរណាម្នាក់បានទេ ព្រោះថា មនុស្សគ្រប់គ្នាមានគំនិតផ្សេងគ្នាទៅតាមការយល់ឃើញ។ ប៉ុន្តែរឿងពិតមួយនឹងបានបកស្រាយដោយឯកឯងទៅតាមការវិវដ្ដនៃពេលវេលា។ ម្យ៉ាងវិញទៀត ការលាបពណ៌ និងការជេរប្រមាថចំពោះពួកខ្ញុំ ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេស វាបានក្លាយទៅជាចំណីនៃជីវិតផ្លូវចិត្តយើងខ្ញុំរឹងមាំជាងមនុស្សធម្មតាទៅហើយ»។

ការចោទប្រកាន់ លោក យឹម ស៊ីណន និងសហការីររបស់គាត់ដោយតុលាការ គឺធ្វើឡើងក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩ ពេលដែលទណ្ឌិតសម រង្ស៊ី ប្រកាសវិលកម្ពុជាវិញ។

ក្នុងលិខិតគោរពជូនសម្ដេចតេជោ លោក យឹម ស៊ីណន បានលើកឡើងថា លោកនិងសហការីមិនបានគាំទ្រព្រឹត្តិការណ៍វិលចូលស្រុករបស់ សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា ២០១៩ ហើយរឹតតែមិនគាំទ្រឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលថែមទៀត។ លោកបានសរសេរបន្ថែមថា ដោយសារការមិនគាំទ្រ និងជំទាស់នេះហើយ ធ្វើឱ្យរូបលោកត្រូវបានបក្ខពួកជ្រុលនិយម វាយប្រហារ លាបពណ៌មកលើក្រុមលោកយ៉ាងអយុត្តិធម៌បំផុត។

លោកសរសេរថា៖ « នេះជារឿងអយុត្តិធម៌មួយ ហើយជាអកុសលមួយទៀតនោះគឺយុទ្ធនាការខាងលើនេះ បាននាំឱ្យមានការយល់ច្រលំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ដល់ពួកយើងខ្ញុំថាបានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ខ្លួនពីស្ថាប័នតុលាការទៀតផង » ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ EAC News ថាការស្នើសុំឱ្យមានការលើកលែងការចោទប្រកាន់ពីតុលាការអាចធ្វើឡើងពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៃសំណុំរឿង តែលោកថាការសម្រេចយ៉ាងណានោះគឺជាសិទ្ធិរបស់តុលាការ។

លោក យឹម ស៊ីណន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៩ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ក្រោមបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក