ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សកំណែទម្រង់កម្ពុជាស្វែងរកការគាំទ្រពីអូស្ត្រាលី

ភ្នំពេញ៖ គណបក្សកំណែទម្រង់កម្ពុជា ដែលជាបក្សបង្កើតថ្មីចេញពីអតីតបក្សសង្គ្រោះជាតិដែលបានរំលាយ បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ត្រាលីដើម្បីស្វែងរកការគាំទ្រ។

ក្នុងលិខិតផ្ញើជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា គណបក្សកំណែទម្រង់កម្ពុជាបានប្រកាសស្វាគមន៍នូវដំបូន្មាន និងជំនួយពីប្រទេសអូស្ត្រាលី ដោយថាគណបក្សនេះនឹងចូលរួមនឹងការបោះឆ្នោតនៅកម្ពុជាហើយគោលដៅនៃការចូលរួមបោះឆ្នោតនោះ គឺដើម្បីដណ្ដើមសំឡេងភាគច្រើននៅក្នុងសភាជាតិ ដែលនឹងអាចបង្កើតរដ្ឋាភិបាលបាន។

អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ប្រាប់ EAC News ថា ការដាក់លិខិតនេះគឺចង់ជម្រាបទៅស្ថានទូតថាគណបក្សត្រូវបានបង្កើតដើម្បីប្រកួតប្រជែងការបោះឆ្នោត និងស្វាគមន៍នូវរាល់ជំនួយនិងដំបូន្មានពីស្ថានទូតផងដែរ។ លោកបញ្ជាក់ថា ការស្វាគមន៍នូវជំនួយ និងដំបូន្មាននេះមិនមែនសំដៅទៅលើជំនួយជាថវិកា ឬសំភារៈនោះទេ។

លោកថា៖ « ជំនួយនេះមិនមែនជាជំនួយហិរញ្ញវត្ថុ ឬក៏ជាសំភារៈអីទេ! ជំនួយនេះគឺសំដៅលើស្មារតី និងបច្ចេកទេសគឺយើងស្វាគមន៍ » ។

ទាក់ទងទៅនឹងសំណួរដែលសួរថាការធ្វើរបស់គណបក្សបែបនេះហាក់បីដូចជាចង់បានគាំទ្រពីបរទេស លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ « ខ្ញុំយល់ថាវាមិនខុសទេ! ប្រទេសណាក៏ដោយ គណបក្សណាក៏ដោយ មិនមែនតែគណបក្សកែទម្រង់ទេ។ គណបក្សប្រជាជនកម្ពុជាក៏ដូចគ្នា គឺត្រូវតែមានការទទួលស្គាល់ ឬការគាំទ្រពីសហគមន៍អន្តរជាតិដូចតែគ្នាហ្នឹង។ និយាយឱ្យចំទៅវាជាការទទួលស្គាល់មិនមែនជាសុំឱ្យមានការគាំទ្របង្ករឱ្យមានបញ្ហាអីអញ្ចេស អញ្ចុះទេ! »

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន គណបក្សកំណែទម្រង់កម្ពុជានឹងបន្តស្វែងរកការទទួលស្គាល់ និងគាំទ្រពីស្ថានទូតផ្សេងៗទៀតនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនលោក ឈឹម ផលវរុណ ថានេះជាកិច្ចការរបស់គណបក្សកំណែទម្រង់កម្ពុជា ដោយលោកសុំមិនមានយោបល់នោះទេចំពោះការងារបក្សដទៃ។

លោកថា៖ « យើងអត់មានរឿងអីត្រូវលូកលាន់កិច្ចការបក្សរបស់គេនោះទេ » ។

គណបក្សកំណែទម្រង់កម្ពុជា ត្រូវបានបង្កើតឡើងដោយអតីតសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិចំនួន២នាក់គឺលោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក