កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពន្ធដារពន្យារពេល១ខែទៀតដល់ម្ចាស់អចលនទ្រព្យទៅបង់ពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេល១ខែទៀតដល់ម្ចាស់អចលនទ្រព្យឱ្យទៅអនុវត្តន៍កាតាព្វកិច្ចបង់ពន្ធ និងព្រមានពីការអនុវត្តន៍ច្បាប់នៅពេលផុតថ្ងៃពន្យារនេះផងដែរ។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ដែលធ្វើឱ្យម្ចាស់អចលនទ្រព្យមានការយឺតយ៉ាវមកបង់ពន្ធមិនទាន់ដូច្នេះអគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេលបង់ពន្ធរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ អគ្គនាយកដ្ឋានក៏ព្រមានផងដែរថាប្រសិនជាផុតថ្ងៃទី៣១ ខែតុលា ហើយម្ចាស់អចលនទ្រព្យនៅមិនទាន់មកបង់ពន្ធទៀតនោះនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្ពីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានបានបន្ថែមក្នុងលិខិតនោះថា៖ « ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសបង្កភាពងាយស្រួលនិងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាស និងបង់ពន្ធលើអចលនទ្រព្យតាមរយៈកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore » ។

ជាធម្មតានៅថ្ងៃទី១ ខែតុលា រដ្ឋបាលសារពើពន្ធនឹងចាប់ផ្ដើមត្រួតពិនិត្យលើការបង់ពន្ធរបស់អ្នកជាប់ពន្ធនិងពិន័យទៅលើអ្នកគេចវេសឬមិនបានបង់តាមច្បាប់សារពើពន្ធ ឬអាចឈានដល់ការប្ដឹងទៅដល់តុលាការផងដែរ។

មាត្រា៩ នៃប្រកាសស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ ឱ្យដឹងថា អ្នកជាប់ពន្ធដែលមានអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល (ប្រហែល ២ម៉ឺន ៥ពាន់ដុល្លារ) ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំជាប់ពន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក