ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិមានពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងសម្ពោធជាផ្លូវការនាខែវិច្ឆិកានេះ

ភ្នំពេញ​៖ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងពីផែនការនៃការត្រៀមសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាចុងខែវិច្ឆិកាខាងមុខនេះ។

កិច្ចប្រជុំដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC បានពិភាក្សាអំពីផែនការនៃការរៀបចំសម្ភោធជាផ្លូវការនៃកីឡដ្ឋាននេះឱ្យមានភាពអធឹកអធម និងអស្ចារ្យបំផុតឱ្យសមទៅនឹងគុណតម្លៃនៃសមិទ្ធិផលជាប្រវត្តិសាស្រ្តនេះ ក៏ដូចជាបង្ហាញនូវចំណងមិត្តភាពដែកថែបនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ បើតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំនោះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត បើតាមការឱ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ កំពុងស្ថិតក្នុងដំណាក់កាលសំណើរសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ត្បិតពិធីនេះក៏នឹងមានការប្រកួតជាលក្ខណៈមិត្តភាពនៃប្រភេទកីឡាណាមួយរវាងកម្ពុជា និងចិនសម្រាប់ជាសក្ខីភាពផងដែរ។ 

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធពិធីប្រគល់ទទួលកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស បន្ទាប់ពីសំណង់ដ៏ប្រណិតនេះបានបញ្ចប់ការសាងសង់ជាផ្លូវការ ក្នុងតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងនៃរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក