ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មហាសេដ្ឋី Bill Gates ប្រកាសលែងលះ ក្រោយចំណងអាពាហ៍ពិពាហ៍ ២៧ឆ្នាំ

លោក Bill និង Melinda Gates បាននិយាយកាលពីថ្ងៃច័ន្ទថាពួកគេកំពុងលែងលះគ្នាប៉ុន្តែនៅតែបន្តធ្វើការជាមួយគ្នានៅមូលនិធិ Bill និង Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ធំបំផុតមួយនៅលើពិភពលោក។

លោក ប៊ីលហ្គេត ជាអតីតអ្នកមានបំផុតនៅលើពិភពលោក ហើយ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ១០០ពាន់លានដុល្លារ។ ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ និងរបៀបដែលប្តី ប្រពន្ធបញ្ចប់ការដោះស្រាយទ្រព្យសម្បត្តិរបស់ពួកគេ និងផលប៉ះពាល់ណាមួយដែលទាក់ទងនឹងមូលនិធិនឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ជាពិសេសបន្ទាប់ពីគូស្វាមីភរិយាមហាសេដ្ឋីនេះបានបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។លោក ប៊ីលហ្គេត បានរៀបការនៅឆ្នាំ ១៩៩៤ នៅកោះហាវ៉ៃ។ ពួកគេបានជួបគ្នាបន្ទាប់ពីភរិយារបស់លោកចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងនាមជាអ្នកគ្រប់គ្រងផលិតផលនៅឆ្នាំ ១៩៨៧ ។

គួររលឹកថា អ្នកទាំងពីរត្រូវបានចុះបញ្ជីជាសហប្រធាន និងអ្នកទទួល ខុសត្រូវរបស់អង្គការមិនរកប្រាក់ចំណេញរបស់ពួកគេ គឺ Seattle based Bill and Melinda Gates Foundation ដែលត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ២០០០ ។ មូលនិធិនេះបានបញ្ចប់នៅឆ្នាំ ២០១៩ ជាមួយ នឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៣.៣ ពាន់លាន ដុល្លារ នេះបើយោងតាម របាយការណ៍ហិរញ្ញវត្ថុពេញមួយឆ្នាំចុងក្រោយដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់មូលនិធិផ្ទាល់។
គួរបញ្ជាក់ថា មូលនិធិនេះ បានផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើសុខភាពសាធារណៈ ការអប់រំ និងការផ្លាស់ប្តូរអាកាសធាតុ ដោយមានការបរិច្ចាគ រាប់ចាប់ពីការគាំទ្រដល់អ្នកផលិតវ៉ាក់សាំង ការ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលមានសក្តានុពលសម្រាប់ការ រីករាលដាលនៃមេរោគឆ្លងកូរូណាវីរុស រហូតទៅដល់ការអភិវឌ្ឍបង្គន់ ដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក