ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកចាត់ការ Real Madrid និយាយក្រោយបរាជ័យទល់នឹងក្លិប Sheriff

អេស្ប៉ាញ៖ អ្នកចាត់ការសញ្ជាតិអ៊ីតាលី Carlo Ancelotti បាននិយាយនៅក្រោយចប់ការប្រកួតទល់នឹង Sheriff Tiraspol ថា វាជារឿងដែលលំបាកក្នុងការរកនឹកពាក្យមកនិយាយ បន្ទាប់ពីបរាជ័យទល់នឹងក្លិបមកពីម៉ុលដូវ៉ាមួយនេះ ខណៈក្លិបខាងលើត្រូវបានគេរំពឹងថាជាក្លិបដែលងាយយកពិន្ទុជាងគេក្នុងពូល។

ក្នុងការប្រកួតយប់មិញនេះ ខ្សែបម្រើលុចហ្សំបួរ Sebastien Thill បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនូវគ្រាប់ជ័យជម្នះចុងម៉ោងនាទីទៅ៨៨ ដែលនាំឱ្យក្លិបមួយនេះឡើងទៅឈរនៅកំពូលតារាង ក្នុងរដូវកាលដំបូងបង្អស់ដែលបានឈានមកដល់វគ្គចែកពូល UEFA Chmapions League ក្រោយឆ្លងវគ្គជម្រុះ Qualifier Round។

យប់មិញនេះ ម្ចាស់ជើងឯក ១៣សម័យ Real Madrid ហាក់គ្មានសំណាងសោះក្នុងការប្រកួត ពោលគឺមានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៦៧ភាគរយ ខណៈឱកាសស៊ុតមាន ៣០ដង ក្នុងនោះ ១១ដងស៊ុតចំគោលដៅ ខណៈក្រុមភ្ញៀវ Sheriff មានឱកាសស៊ុតតែ ៤ដងប៉ុណ្ណោះ ប៉ុន្តែអាចរកបាន ២គ្រាប់ក្នុងចំណោមការស៊ុតចំគោលដៅ ៣ដង។

នេះគឺជាបរាជ័យលើកដំបូងរបស់លោក Ancelotti ក្នុងការប្រកួតផ្លូវការ ខណៈលោកបានលើកឡើងថា ក្រុមទាំងមូលហាក់គ្មានសំណាង។ បុរសវ័យ ៦២ឆ្នាំខាងលើនិយាយថា៖ "ជាជាងការបារម្ភ ពួកយើងមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ! យើងបានព្យាយាមលេងប្រកបដោយការប្តេជ្ញាចិត្ត និងភាពរឹងមាំ ប៉ុន្តែលទ្ធផលហាក់មិនសមប្រកបទាល់តែសោះ តែវាហាក់ឱ្យយើងលំបាករកពាក្យអធិប្បាយជុំវិញបរាជ័យនេះ"។

គួរបញ្ជាក់ថា ក្រុម Sheriff Tiraspol ដែលមានមូលដ្ឋាននៅប្រទេសម៉ុលដូវ៉ា ជាក្លិបទើបតែបង្កើតឡើងនៅឆ្នាំ១៩៩៧ប៉ុណ្ណោះ។ ជាមួយការបង្ហាញខ្លួនលើកដំបូងក្នុងពាន UEFA Champions League បច្ចុប្បន្ន Sheriff កំពុងឈរនៅកំពូលតារាងមាន ៦ពិន្ទុពេញ ក្រោយបើកឆាកឈ្នះ Shaktar Donetsk និង Real Madrid ខណៈប្រកួតបន្តនឹងត្រូវជួបជាមួយជើងឯកលីគកំពូលអ៊ីតាលី Inter Milan។ Real Madrid កំពុងឈរលេខ២ក្នុងពូលមាន ៣ពិន្ទុ ខណៈ Inter Milan និង Shaktar Donetsk មាន ១ពិន្ទុដូចគ្នា ក្រោយស្មើគ្នា ១-១ យប់មិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក