ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាកាសចរណ៍អាមេរិក នឹងបណ្តេញបុគ្គលិកជិត ៦០០នាក់ដែលមិនចាក់វ៉ាក់សាំងកូវីដ-១៩

សហរដ្ឋអាមេិក៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (United Airlines) នឹងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៥៩៣នាក់ ដែលពួកគេទាំងនោះបានបដិសេធមិនទទួលវ៉ាក់សាំងកូវីដ-១៩ តាមលក្ខខណ្ឌដែលក្រុមហ៊ុនតំរូវ។ នេះបើតាមការបញ្ជាក់ផ្លូវការរបស់ក្រុមហ៊ុន United Airlines កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ក្រៅពីបុគ្គលិកជិត ៦០០នាក់ដែលបានបដិសេធមិនចាក់វ៉ាក់សាំងនេះ នៅមានបុគ្គលិកនិយោជិតប្រមាណ ២,០០០នាក់ផ្សេងទៀតបានស្នើឱ្យមានការលើកលែងដោយសារកត្តាសុខភាពផ្ទាល់ខ្លួន ព្រមទាំងពាក់ព័ន្ធនឹងកត្តាសាសនាជាដើម ដែលនាំឱ្យពួកគេមិនអាចទទួលវ៉ាក់សាំងកូវីដ-១៩បាន។ ចំនួនសរុបនៃបុគ្គលិកដែលបដិសេធមិនចាក់វ៉ាក់សាំង បូកជាមួយអ្នកស្នើសុំលក្ខខណ្ឌលើកលែង មានចំនួនជិត ៣ភាគរយនៃចំនួនបុគ្គលិករបស់ United Airlines ដែលមានបុគ្គលិកសរុបជាង ៦៧,០០០នាក់។

កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកក៏បានតម្រូវឱ្យបុគ្គលិកជាជនជាតិអាមេរិកទាំងអស់ទទួលនូវវ៉ាក់សាំងកូវីដ-១៩ និងតម្រូវឱ្យមានការបង្ហោះឯកសារពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងរួចរាល់ ចូលក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនផងដែរ។ យ៉ាងណាក្តី ទន្ទឹមនឹងការត្រៀមបញ្ឈប់បុគ្គលិកចំនួនជិត ៦០០នាក់នេះ ក្រុមហ៊ុនក៏បានកំពុងសិក្សាជុំវិញសំណើរលើកលែងជិត ២,០០០នាក់ផ្សេងទៀតផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដោយចំណាត់ការនេះធ្វើឡើងដើម្បីសុវត្ថិភាពរបស់ក្រុមហ៊ុន បុគ្គលិកគ្រប់ផ្នែក ព្រមទាំងអតិថិជនទាំងអស់ដែលធ្វើដំណើរជាមួយជើងហោះហើររបស់យើង។ ក្រុមហ៊ុន United Airlines បានបញ្ជាក់ទៀតថា គម្រោងនៃការបញ្ឈប់បុគ្គលិកនេះ គឺការជាសម្រេចចិត្តដ៏លំបាកមួយ។ យ៉ាងណាក្តីនេះគឺជាការព្រួយបារម្ភ និងការពារទៅលើសុខុមាលភាព និងសុវត្ថិភាពរបស់បុគ្គលិកផ្សេងៗទៀត ដែលជាអាទិភាពទីមួយរបស់ក្រុមហ៊ុនផ្ទាល់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក