ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: រដ្ឋបាលខេត្តកំពង់ចាម ប្រកាសអំពីករណីរកឃើញកូវីដ១៩ ចំនួន០៣នាក់ ក្នុងនោះ២នាក់ នៅស្រុកចំការលើ និង០១នាក់ នៅស្រុកព្រៃឈរ

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសអំពីករណីរកឃើញកូវីដ១៩ ចំនួន០៣នាក់ ក្នុងនោះ២នាក់ នៅស្រុកចំការលើ និង០១នាក់ នៅស្រុកព្រៃឈរ នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

ទី១៖ ឈ្មោះ ស៊ូ សុខលី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ

ទី២៖ ឈ្មោះ អ៊ុន វ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ 

ទី៣៖ ឈ្មោះ ស៊ុន សុខហេង ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និង យកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬ តាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

រដ្ឋបាលខេត្តកំពង់ចាម ណែនាំប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើ និងបង ប្អូន មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺទាំងបីខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ « ៣កុំ ៣ការពារ»។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាង ម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក