ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Gareth Bale អវត្តមានពីក្រុមជម្រើសជាតិវែលផ្លូវការ

អន្តរជាតិ៖ ប្រធានក្រុមជម្រើសជាតិវែល Gareth Bale នឹងត្រូវអវត្តមានពីការប្រកួតជម្រុះ FIFA World Cup (ទ្វីបអឺរ៉ុប) នាខែតុលានេះដោយសារបញ្ហារបួសសរសៃពួរ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវែល លោក Roberto Page។

Bale ដែលកំពុងឈានដល់រដូវកាលចុងក្រោយនៃកិច្ចសន្យាជាមួយ Real Madrid និងបានចំណាយពេលមួយរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជាមួយ Tottenham Hotspurs បានជួបប្រទះបញ្ហារបួសអំឡុងការហ្វឹកហាត់ជាមួយក្រុម Real Madrid កាលពីខែសីហាកន្លងមក ត្រូវបានគេរំពឹងថានឹងអាចបង្ហាញខ្លួនឡើងវិញបាននាខែតុលានេះ។  យ៉ាងណាក្តី Bale មិនត្រូវបានគ្រូបង្វឹកដាក់បញ្ចូលក្នុងបញ្ជីកីឡាករទាំង ២៨នាក់របស់វែលឡើយ ដោយក្រុមវេជ្ជបណ្ឌិតបានរំពឹងថា របួសរបស់គេនឹងត្រូវការពេលយ៉ាងហោចណាស់ដល់ខែវិច្ឆិកាទើបអាចជាសះស្បើយឡើងវិញបាន។ 

លោក Page បានប្រាប់សារព័ត៌មានពីអាការៈរបស់ Bale យ៉ាងដូច្នេះថា៖ "កម្រិតនៃរបួសសរសៃពួររបស់កីឡាករម្នាក់ៗអាចមានកម្រិតពី ១ ទៅ ៤ ហើយរបួសរបស់ Bale កៀកទៅនឹងកម្រិតទី៤ ទៅហើយ ដែលប្រាកដណាស់វាជារបួសដែលគួរឱ្យព្រួយបារម្ភមួយ។" ក្រុមជម្រើសជាតិវែល នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក និងអេស្តូនី នាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលានេះ។

Gareth Bale ដែលបង្ហាញខ្លួនសរុបបាន ៩៩ប្រកួតឱ្យក្រុមជម្រើសជាតិ នឹងត្រូវគេរំពឹងថានឹងអាចជាសះស្បើយឡើងវិញទាន់ពេលវេលានាខែវិច្ឆិកានេះ ក្នុងការប្រកួតចំនួន ២ចុងក្រោយរបស់វែល ដែលនឹងត្រូវជួបជាមួយបេឡារុស និងក្រុមខ្លាំងប៊ែលហ្សិក។ វែល បច្ចុប្បន្ននេះកំពុងឈរ ៣ ក្នុងពូល E មាន ៧ពិន្ទុស្មើគ្នាជាមួយឆេក ប៉ុន្តែនៅសល់មួយប្រកួតក្នុងដៃ ខណៈប៊ែលហ្សិកឈរកំពូលតារាងមាន ១៦ពិន្ទុក្នុងដៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក