លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អាជ្ញាធរខេត្តបន្ទាយមានជ័យជម្លៀសពលរដ្ឋជិត២ពាន់គ្រួសារដែលរងគ្រោះពីទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យប៉ះពាល់ដល់ក្រុងស្រុកចំនួន៥ ធ្វើឱ្យពលរដ្ឋរងគ្រោះចំនួន៨ ៥១១គ្រួសារ និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន១ ៩២៩គ្រួសារ ដែលមានមនុស្សប្រមាណ ៤ ០១៦នាក់ ក្នុងនោះមានស្រី២ ០៥៨នាក់ និងកុមារ១ ១៩៤នាក់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក រងផលប៉ះពាល់ខ្លាំងជាងគេ ដែលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៣៤ ៦១៥នាក់។

ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ជំនន់ទឹកភ្លៀងក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវក្នុងខេត្តជាង ២ម៉ឺន៥ពាន់ហិចតា ដំឡូងជាង២០០ហិចតា ដំណាំគូបផ្សំជិត៨០ហិចតា និងប៉ះពាល់ដល់សាលារៀន២២កន្លែង វត្តអារាម៩កន្លែង និងប៉ះពាល់ដល់ផ្លូវថ្នល់ក្នុងខេត្តប្រមាណ២៣០គីឡូម៉ែត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក