ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Manny Pacquiao សម្រេចចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់

ហ្វីលីពីន៖ កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ដែលធ្លាប់បាន​ប្រកាសពីផែនការឈរឈ្មោះ​ប្រជែងជាប្រធានាធិបតីហ្វីលីពីននោះ បាននិយាយនៅថ្ងៃពុធ ទី២៩ ខែកញ្ញានេះថា លោកបានសំរេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់ហើយ ខណៈការបញ្ចប់អាជីពនេះ លោកនឹងងាកមកផ្តោតលើកិច្ចការនយោបាយពេញដៃជើងតែម្តង។

ក្នុងវីដេអូមួយរយៈពេល ១៤នាទីលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បុរសខាងលើបានរៀបរាប់ជុំវិញអាជីពនាពេលកន្លងមក ដែលលោកត្រូវបែងចែកពេលវេលាពីការប្រឡូកក្នុងអាជីពជាកីឡាករប្រដាល់ផង រួមទាំងមុខងារជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផង។

លោកបានរៀបរាប់ទាំងក្តុកក្តួលថា លោកបានឮសំឡេងជួងគោះបញ្ជាក់ថា អាជីពប្រដាល់របស់លោកបានឈានមកដល់ទីបញ្ចប់​ ហើយលោកក៏សុំថ្លែងអំណរគុណទៅកាន់បណ្តាអ្នកគាំទ្រទាំងអស់ដែលទាំងតែពេញចិត្តអាជីពរបស់លោកតាំងពីពេលចាប់ផ្តើមរហូតដល់ពេលដែលត្រូវភ្ជួរហ្គង់ដៃនៅថ្ងៃនេះ។ ក្នុងនាមជាកីឡាករប្រដាល់លំដាប់ពិភពលោក Pacquiao ធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកចំនួន ៨ប្រភេទផ្សេងៗគ្នា។ ប្រកួតចុងក្រោយបង្អស់ Pacquiao បានបាត់បង់ខ្សែក្រវាត់ពិភពលោក WBA ដោយចាញ់កីឡាករគុយបា  Yordenis Ugas កាលពីខែសីហា។ 

កន្លងមក ​Manny Pacquiao ធ្លាប់មានសម្ព័ន្ធយ៉ាងរឹងមាំជាមួយលោកប្រធានាធិបតី Rodrigo Duterte ដោយលោកបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងពាក់ព័ន្ធនឹងកណ្តាប់ដៃដែកក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងប្រទេស ព្រមទាំងការបំផុសឱ្យមានទោសប្រហារជីវិតឡើងវិញជាដើម។ ប៉ុន្តែមួយរយៈចុងក្រោយនេះ Pacquiao ហាក់សាចទឹកដាក់គ្នាជាមួយលោក Duterte ពាក់ព័ន្ធនឹងការរិះគន់បញ្ហាពុករលួយក្នុងជួររដ្ឋាភិបាល និងការបង្ហាញភាពស្និតស្នាលរវាងរដ្ឋាភិបាលហ្វីលីពីនជាមួយចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក