
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៨១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦៥ករណី ខណៈអ្នកជំងឺ ៥៣២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១១,៦៧៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៣០២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០២,២២២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,៩០២ករណី៕