ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសបន្ថែមទៀតបានមកដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំង Sinovac ចំនួន ៣ លានដូសបន្ថែមបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ។ វ៉ាក់សាំងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទិញពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចាក់ជូនកុមារដែលមានអាយុ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងថាប្រទេសចិនគឺជាដៃគូដ៏រឹងមាំជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

នៅខែក្រោយប្រទេសកម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣ លានដូសទៀតដែលចិនសន្យាថាជាអំណោយដល់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ៣៥,៥ លានដូសទាំងការទិញនិងការបរិច្ចាគ ក្នុងនោះរួមបញ្ចូលទាំងការបរិច្ចាគពី “ប្រទេសជាមិត្ត” ដូចជាប្រទេសចិន ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

រដ្ឋាភិបាលចិនបានជួយសម្រួលដល់ការផ្តល់វ៉ាក់សាំងចំនួន ២៦,៨ លានដូសនៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមថ្ងៃច័ន្ទម្សិលមិញ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៨២,៥៣% នៃប្រជាជនសរុបចំនួន ១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក