ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ហ្វីលីពីន ចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារ និងក្មេងជំទង់អាយុ ១២ឆ្នាំឡើងទៅ

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនដែលដឹកនាំដោយលោកប្រធានាធិបតី Rodrigo Duterte នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញានេះ បានអនុម័តឱ្យមានការផ្តល់វ៉ាក់សាំងទៅលើកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅហើយ បន្ទាប់ពីប្រទេសដែនកោះស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងញាំញីទៅដោយការរាតត្បាតពីវីរុសកូវីដ-១៩ ជាពិសេសគឺប្រភេទបំលែងខ្លួនថ្មី Delta។

រដ្ឋាភិបាលរបស់ លោក ឌូតឺតេ ត្រូវបានស្ថិតក្នុងចម្ងល់នៃកង្វះវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ខ្លួន ត្បិតតាំងពីយុទ្ធនាការវ៉ាក់សាំងបានចាប់ផ្តើមនាខែកុម្ភៈ រហូតមកដល់ខែកញ្ញានេះមានរយៈពេលប្រមាណជា ៧ខែមកហើយ ប៉ុន្តែចំនួនមនុស្សពេញវ័យដែលទទួលបានវ៉ាក់សាំងមានប្រមាណជា ២៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងបញ្ហាវ៉ាក់សាំងនេះ ចំនួនតួលេខអ្នកឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក៏មានអត្រាខ្ពស់ខ្លាំងផងដែរ ដែលមានចំនួនជាង ២០,០០០នាក់ប្រចាំថ្ងៃ ខណៈប្រព័ន្ធសុខាភិបាលកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ 

ផែនការនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានវ័យចាប់ពី ១២ឆ្នាំឡើងទៅនេះ ត្រូវបានគេដឹងថាជាផ្នែកមួយនៃការជំរុញឱ្យមានការបើកសាលារៀនឡើងវិញ ត្បិតហ្វីលីពីនបានបិទគ្រឹះស្ថានសិក្សាទាំងអស់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ។ ថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសពីផែនការនៃការបើកសាលារៀនកម្រិតបឋមសិក្សា និងវិទ្យាល័យប្រមាណ ១២០កន្លែងឡើងវិញ ប៉ុន្តែព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលត្រូវបានបង្ហាញដោយក្រសួងពាក់ព័ន្ធ។

អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Harry Roque បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការផ្តល់វ៉ាក់សាំងជូនកុមារ និងមនុស្សវ័យជំទង់ដែលមានវ័យចាប់ពី ១២ឆ្នាំឡើងទៅនេះ នឹងចាប់ផ្តើមពីខែតុលានេះតទៅ ដោយរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងចំនួន ២ប្រភេទគឺ Moderna និង Pfizer។ គួរបញ្ជាក់ថា មកដល់ពេលនេះហ្វីលីពីនដែលមានប្រជាជនប្រមាណជាង ១០៩លាននាក់ មានអ្នកឆ្លងកូវីដ-១៩ សរុបជិត ២,៥លានករណី និងមានអ្នកស្លាប់ចំនួនជាង ៣៧,០០០នាក់ រាប់តាំងពីការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក