ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារឱ្យរោងចក្រទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ដល់កម្មករក្រោយសម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រសួងការងារតម្រូវដល់រោងចក្រទាំងអស់នៅទូទាំងប្រទេសធ្វើតេស្តរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិត ក្រោយថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការងារលោក អ៉ិត សំហេង បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ឱ្យត្រៀមឧបករណ៍ធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ឱ្យបានគ្រប់ចំនួនសម្រាប់ធ្វើតេស្ត្រដល់កម្មករដែលបានត្រលប់ចូលមកធ្វើការវិញបន្ទាប់ពីឈប់សម្រាកថ្ងៃបុណ្យភ្ជុំរួច។

លោករដ្ឋមន្ត្រីក៏ព្រមានផងដែរ កម្មករណាដែលមិនព្រមចូលរួមផ្ដល់សំណាកនឹងត្រូវចាត់ទុកថាបានល្មើសធ្ងន់ធ្ងរលើច្បាប់ការងារ និងបើកសិទ្ធិដល់ថៅកែឱ្យបញ្ឈប់ពួកគេចេញពីការងារថែមទៀត ខណៈលោកក៏ស្នើដល់កម្មករឱ្យផ្ដល់ព័ត៌មានមកក្រសួងប្រសិនជារោងចក្រ ឬសហគ្រាសដែលពួកគេធ្វើការមិនបានធ្វើតេស្តរហ័សដល់កម្មករ។

បើទោះបីរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះដោយបារម្ភពីការឆ្លងរាលដាល់នៃជំងឺកូវីដ-១៩ដោយ ក៏រដ្ឋាភិបាលរក្សាថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋមានពេលសម្រាកពីការងារ បានដើរកំសាន្តខ្លះ តែជាមួយគ្នានោះក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពឱ្យបាននូវវិធានការសុខាភិបាល និង៣កុំ៣កាពារទាំងអស់គ្នាផងដែរ។

ថ្ងៃសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវធ្វើឡើងនៅថ្ងៃទី ៥,៦ និង៧ ខែតុលា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក