វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រាក់ឈ្មួលទាបបំផុតសម្រាប់កម្មករក្នុងវិស័យកាត់ដេរកើន២ដុល្លារសម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចតម្លើងប្រាក់ឈ្មួលទាបបំផុតសម្រាប់កម្មករក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរក្នុងឆ្នាំ២០២២ ចំនួន២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្មួលទាបបំផុតប្រចាំខែសម្រាប់កម្មករមានចំនួន១៩៤ដុល្លារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ៍នេះ ក្រសួងការងារឱ្យដឹងថា ឆ្លងកាត់ការពិភាក្សាជាច្រើនថ្ងៃនឹងពុំមានឯកភាពគ្នាលើតម្លៃប្រាក់ខែគោលក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចធ្វើការបោះឆ្នោតដោយសម្ងាត់ទៅលើតម្លៃប្រាក់ឈ្នួលចំនួន៣ ដែលមាន១៨៨ដុល្លារដែលស្នើឡើងដោយភាគីរោងចក្រ ២០៤ដុល្លារដែលស្នើឡើងដោយតំណាងកម្មករ និង១៩២ដុល្លារដែលស្នើឡើងដោយក្រសួងការងារ។

ជាលទ្ធផលសំឡេងភាគច្រើនបានបោះឆ្នោតគាំទ្រតម្លៃដែលស្នើឡើងដោយក្រសួងការងារដែលមានតម្លៃ១៩២ដុល្លារ បន្ថែមលើពីនេះទៀតដោយមើលឃើញពីការលំបាករបស់កម្មករក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏៏សម្រេចបន្ថែមប្រាក់ចំនួន២ដុល្លារបន្ថែមទៀតដល់តម្លៃដែលគាំទ្រ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២សម្រាប់កម្មករក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរក្នុងមួយខែទទួលបាន១៩៤ដុល្លារអាមេរិក ដែលនឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។

ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា៖ « ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។ […] ដូចនេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួន២១១ ដល់២២២ដុល្លារអាមេរិកក្នុងមួយខែ » ។

ក្នុងឆ្នាំ២០២១ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទទួលបាន ១៩២ដុល្លារក្នុង១ខែ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក