ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្នើអ្នកកាសែតកុំប្រើប្រាស់សិទ្ធិទទួលព័ត៌មានយកទៅបម្រើមនោគមន៍វិជ្ជាបរទេស

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្នើដល់អ្នកកាសែតទាំងអស់ប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ដើម្បីបុព្វហេតុនៃប្រទេសជាតិ មិនមែនដើម្បីយកព័ត៌មានទៅបម្រើឱ្យមនោគមន៍វិជ្ជានយោបាយបរទេសណាឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននាថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអបអរទិវាជាតិស្ដីពី សិទ្ធិទទួលព័ត៌មាន ២៨ កញ្ញា ២០១៩ - ២៣ កញ្ញា ២០២១ ជាមួយនឹងការអបអរចំពោះការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ផងដែរ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងបន្តថា តម្លៃនៃសារព័ត៌មានមិនមែនស្ថិតតែនៅលើពាក្យថាឯករាជ្យប៉ុណ្ណោះទេ តែត្រូវភ្ជាប់ជាមួយព័ត៌មានពិតផងដែរ ខណៈសហភាពយល់ឃើញថាបរិបទបច្ចុប្បន្នមានរដ្ឋាភិបាលបរទេសមួយចំនួនព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំផ្លាញស្មារតីសាមគ្គីជាតិ និងសាមគ្គីអន្តរជាតិផងដែរ។ សហភាពបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងសាធារណជន បន្តចូលរួមក្នុងការប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងស្មារតីលើកតម្កើនជាតិនិយម និងសន្ដិភាពរបស់ជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍នោះសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលើកឡើងថា៖ «នេះជាសមរភូមិព័ត៌មានដ៏គ្រោះថ្នាក់ក្នុងបរិបទនៃសង្គ្រាមភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ និងការពារផលប្រយោជន៍ជាតិរបស់យើងជានិច្ច »។

ទិវាអន្តរជាតិស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែកញ្ញា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩មក ដើម្បីលើកតម្កើនសិទ្ធិទទួលបានព័ត៌មាននៅទូទាំងពិភពលោក។ ក្នុងឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្ដីពីសិទ្ធិទទួលព័ត៌មានធ្វើឡើងក្រោមប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក