ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីហ្វីលីពីន ទទួលចាក់វ៉ាក់សាំងចិន ដើម្បីការពារជំងឺកូវីដ-១៩

(ម៉ានីឡា)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយព័ត៌មានមួយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទទួលចាក់វ៉ាក់សាំងដូសដំបូង នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅថ្ងៃច័ន្ទ ទី៣ ខែឧសភានេះ ដើម្បីលើកទឹកចិត្តប្រជាជនហ្វីលីពីន ដែលមានការស្ទាក់ស្ទើរក្នុងការទទួលចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាមការឱ្យដឹងពីមនុស្សជំនិតរបស់លោកប្រធានាធិបតីហ្វីលីពីន។

លោក Christopher Go សមាជិកព្រឹទ្ធសភា និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍មួយថា លោក Duterte បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១ របស់ក្រុមហ៊ុន Sinopharm ដែលបច្ចុប្បន្ននេះលោកប្រធានាធិបតីមានអាយុ ៧៦ឆ្នាំ។

កំឡុងពេលចាក់វ៉ាក់សាំង ក៏មានការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក ដោយលោក Duterte បាននិយាយថា «ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំរំពឹងថានឹងបានចាក់វ៉ាក់សាំងនេះជាយូរមកហើយ»។

គួរបញ្ជាក់ថា ពាក្យស្នើសុំប្រើប្រាស់បន្ទាន់របស់វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសហ្វីលីពីន នៅតែស្ថិតក្នុងស្ថានភាពរង់ចាំនៅឡើយ ប៉ុន្តែនិយតករស្បៀងអាហារ និងឱសថរបស់ប្រទេសនេះ បានយល់ព្រមឲ្យប្រើប្រាស់វ៉ាល់សាំងនេះ ចំនួន ១០,០០០ដូសសម្រាប់ព័ត៌មានលម្អិតអំពីសុវត្ថិភាពរបស់វា។រហូតមកទល់ពេលនេះ ហ្វីលីពីនបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១.០៦លានករណី ក្នុងនោះស្លាប់ ១៧,៥២៥នាក់ ដោយឈរចំណាត់ថ្នាក់លេខពីរ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក