ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន នឹងបិទបញ្ចប់ស្ថានភាពគ្រាអាសន្នកូវីដ-១៩នៅខែកញ្ញានេះ

ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក Yasutoshi Nishimura បានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុននឹងដកចេញនៅរាល់បំរាមទាំងឡាយដែលពាក់ព័ន្ធទៅនឹងការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នគ្រប់តំបន់ទាំងអស់ទូទាំងប្រទេសនៅត្រឹមចុងខែនេះ ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញានេះ ត្បិតរដ្ឋាភិបាលសម្លឹងឃើញពីចំនួនតួលេខអ្នកឆ្លងមានការធ្លាក់ចុះ ខណៈប្រព័ន្ធសុខាភិបាលក៏មានការធូរស្រាលផងដែរ។

ផែនការនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃរដ្ឋាភិបាលជប៉ុន ដែលនឹងសម្រេចលើកលែងក្នុងក្របខណ្ឌទូទាំងប្រទេសនូវការដាក់តំបន់មួយចំនួនស្ថិតក្នុងគ្រាអាសន្ននាពេលកន្លងមក ដែលនេះជាលើកដំបូងបង្អស់ក្នុងរយៈពេល ៦ខែចុងក្រោយ បន្ទាប់ពីកូវីដ-១៩ បានរាតត្បាតប្រទេសជប៉ុនតាំងពីខែមីនាកន្លងមក។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងថ្លែងសារពិសេសក្នុងសន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃព្រហស្បតិ៍នោះផ្ទាល់ ដើម្បីប្រកាសពាក់ព័ន្ធនឹងផែនការបន្តរបស់រដ្ឋាភិបាល។

យ៉ាងណាមិញ បើតាមលោក Nishimura បានបន្ថែមថា ថ្វីត្បិតតែស្ថានភាពគ្រាអាសន្នត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែយើងនូវតែបន្តពាក់ព័ន្ធនឹងការការពារសុវត្ថិភាពបន្ថែមដដែល ប្រាកដណាស់ថាតួលេខដែលធ្លាក់ចុះនេះនឹងអាចងើបឡើងវិញក្រោយគ្រាអាសន្នត្រូវបញ្ចប់។ បច្ចុប្បន្ននេះ ភោជនីយដ្ឋានទាំងឡាយក្នុងប្រទេសជប៉ុនមិនអនុញ្ញាតឱ្យមានការបម្រើសេវាកម្មគ្រឿងស្រវឹងឡើយ ព្រមទាំងតំរូវឱ្យបិទនៅត្រឹមម៉ោង ៨យប់។ យ៉ាងណាក្តី នៅខែតុលានេះភោជនីយដ្ឋានទាំងឡាយដោយគោរពតាមស្តង់ដានីតិវិធីសុវត្ថិភាព នឹងអនុញ្ញាតឱ្យដំណើរការដល់ម៉ោង ៩យប់ ហើយចំពោះគ្រឿងស្រវឹងអាចបម្រើជូនបានជាធម្មតា លុះត្រាណាតែមានការជំទាស់ដោយរដ្ឋបាលតំបន់នីមួយៗ។ 

ជប៉ុន មិនខុសពីបណ្តាប្រទេសនានាឡើយ ពោលគឺ​​ប្រទេសដែនកោះអាស៊ីមួយនេះបានព្យាយាមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសប្រភេទបំលែងខ្លួនថ្មី Delta ស្របពេលដែលប្រទេសនេះទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនាពេលថ្មីៗ ក្នុងពេលដែលប្រទេសស្ថិតក្នុងគ្រាអាសន្ននៅឡើយ។ តួលេខអ្នកឆ្លងទូទាំងប្រទេសជប៉ុនមានចំនួនត្រឹម ២,១២៩នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ និងបន្តធ្លាក់មកដល់ត្រឹម ១,១២៨នៅថ្ងៃចន្ទ ពោលគឺធ្លាក់ចុះខ្លាំងមែនទែន បើធៀបទៅនឹងអត្រាអ្នកឆ្លងប្រចាំថ្ងៃកន្លងមក ដែលធ្លាប់មានរហូតដល់ជាង ២៥,០០០នាក់ក្នុងមួយថ្ងៃ៕

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក Yasutoshi Nishimura

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក