BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៦៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៨៣ករណី ខណៈអ្នកជំងឺ ៥០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១០,៧៩២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,២៨៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០១,៦៩០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,៨៣៧ករណី៕