លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ដាប់ប៊ែលយូអីជីស៊ី មេនូហ្វេកធើរីង

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ដាប់ប៊ែលយូអីជីស៊ី មេនូហ្វេកធើរីង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីកម្មករបម្រើការងារនៅរោងចក្រ ដាប់ប៊លយូអី ជីស៊ី មេនូហ្វេកធើរីង ជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុណែនាំថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ថែមទៀតដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ដាប់ប៊លយូអីជីស៊ី មេនូហ្វេកធើរីង រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេល ៤ថ្ងៃនេះ តម្រូវឱ្យលោកនាយករោងចក្រ សហការជាមួយក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីផ្ដល់វត្ថុសំណាក់ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តដើម្បីវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។ 

ចំពោះបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញ-ចូលរោងចក្រ ហើយនៅក្រោយពេលបានផ្ដល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅផ្ទះរង់ចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាករបស់កម្មករនៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្តការងារជាថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

អភិបាលខេត្តខេត្តព្រះសីហនុ លោក គួច ចំរើន បានព្រមានថា ក្នុងករណីប្រធានរោចក្រមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាម នីតិវិធីច្បាប់ជាធរមាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក