ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជម្លោះផ្ទៃក្នុងបក្សហ្វ៊ុនស៊ិនប៉ិច៖ ប្រធានស្ដីទីច្រាលចោលលិខិតដែលមានត្រាគណបក្ស

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានចេញលិខិតបដិសេធលិខិតដែលមានត្រានិងហត្ថលេខាប្រធានបក្សដោយថាមិនមែនជាការសម្រេចរបស់ប្រធាន។

កាលពីថ្ងៃទី២៤ ខែកញ្ញា គណបក្សហ្វ៊ុនស៊ិនប៉ិចបានចេញលិខិតមួយដោយមានបោះត្រាគណបក្សផង ដោយបញ្ចប់សមាជិកភាពពីគណបក្សលើមនុស្ស ៣រូប ដែលរួមមាន លោក ហេង ចាន់ថា លោក សាយ ហាក់ និងលោក ផាន់ សិទ្ធី។

ទោះជាយ៉ាងណា នៅថ្ងៃទី២៧ ខែកញ្ញា អនុប្រធានគណបក្ស និងជាប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ចាប ញ៉ាលីវុធ បានចេញលិខិតមួយបដិសេធមិនទទួលស្គាល់លិខិតបញ្ឈប់សមាជិកភាពខាងលើ ដោយថាជាសេចក្តីសម្រេចដែលមិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល គ្មានការឯកភាពពីសម្ដេចព្រះប្រធាន និងបានបំពានយ៉ាងធ្ងន់ធ្ងរដល់លក្ខខន្តិកៈរបស់គណបក្សផងដែរ។

ក្នុងលិខិតនោះបន្តទៀតថា៖ «យើងខ្ញុំសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះបុគ្គលដែលយកត្រាព្រះហស្ថលេខាសម្ដេចព្រះប្រធាន និងត្រាគណបក្សមកប្រើប្រាស់បំពានលក្ខន្តិកៈ និងបំពានសិទ្ធិថ្នាក់ដឹកនាំដែលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានសុំឱ្យបញ្ឈប់ការប្រើប្រាស់ និងប្រគល់ត្រានេះមកសហជីវិន សាយ ហាក់ ឱ្យបានមុនថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ ម្យ៉ាងវិញទៀតត្រានេះត្រូវបានមោឃៈភាពនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់ហើយ»។

ជម្លោះរឿងដណ្ដើមត្រាគណបក្ស ត្រូវបានលេចធ្លាយកាលពីថ្ងៃទី២២ ខែកញ្ញា នៅពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលដឹកនាំដោយលោក ផាន់ សិទ្ធី ធ្វើសន្នីសិទកាសែតចោទប្រកាន់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ប្រើប្រាស់ត្រាគណបក្សធ្វើការសម្រេច និងតែងតាំងមនុស្សដោយមិនមានការពិភាក្សាជាមួយអនុប្រធានគណបក្សទាំង៤នាក់ និងគ្មានការយល់ព្រមពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

លោកទាមទារឱ្យយកត្រាគណបក្សមកកាន់ ដើម្បីកំណែទម្រង់ផ្ទៃក្នុងគណបក្ស និងរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ។

ទោះជាយ៉ាងណាការចោទប្រកាន់ទាំងនេះត្រូវបានច្រានចោលដោយភាគីម្ខាងទៀតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ដោយថាត្រារបស់គណបក្សគឺនៅជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅប្រទេសបារាំង ហើយការសម្រេចទាំងប៉ុន្មានគឺជាការសម្រេចរបស់សម្ដេចក្រុមព្រះដោយផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក