ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ៊្វុនស៊ិនប៉ិចដកអ្នកតវ៉ាចង់បានត្រាគណបក្សចេញពីបក្ស

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចសម្រេចបញ្ចប់សមាជិកភាពមនុស្ស៣នាក់ដែលតវ៉ារឿងចង់បានត្រាគណបក្សមកកាន់ បន្ទាប់ពីពួកគេធ្វើសន្នីសិទ្ធិកាសែតចោទប្រកាន់និងទាមទារត្រាគណបក្សពីព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ បានសម្រេចបញ្ឈប់លោក ហេង ចាន់ថា លោក សាយ ហាក់ និងលោក ផាន់ សិទ្ធី ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយថាយោងតាមការចាំបាច់របស់គណបក្ស។

ការសម្រេចដកអ្នកទាំង៣នេះគឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សមួយចំនួនដែលដឹកនាំដោយលោក ផាន់ សិទ្ធី បានធ្វើសន្នីសិទកាសែតមួយនៅទីស្នាក់ការបក្សកាលពីថ្ងៃទី២២ ខែកញ្ញា ដោយបានចោទប្រកាន់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ប្រើប្រាស់ត្រាគណបក្សធ្វើការសម្រេច និងតែងតាំងមនុស្សដោយមិនមានការពិភាក្សាជាមួយអនុប្រធានគណបក្សទាំង៤នាក់ និងការយល់ព្រមពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។

លោកទាមទារឱ្យយកត្រាគណបក្សមកកាន់ ដើម្បីកំណែទម្រង់ផ្ទៃក្នុងគណបក្ស និងរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។

ទោះជាយ៉ាងណាការចោទប្រកាន់ទាំងនេះត្រូវបានច្រានចោលដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ដោយថាត្រារបស់គណបក្សគឺនៅជាមួយសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិនៅប្រទេសបារាំង ហើយការសម្រេចទាំងប៉ុន្មានគឺជាការសម្រេចរបស់សម្ដេចក្រុមព្រះដោយផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក