ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលតាលីបង់ អំពាវនាវឱ្យជើងហោះហើរទាំងអស់ប្រតិបត្តិការជាមួយអាហ្វហ្គានីស្ថានឡើងវិញ

អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ដឹកនាំដោយក្រុមតាលីបង់ បានអំពាវនាវកាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញាម្សិលមិញនេះឱ្យក្រុមហ៊ុនជើងហោះហើរអន្តរជាតិទាំងអស់ បន្តប្រតិបត្តិការជាមួយអាកាសយានដ្ឋានអន្តរជាតិរបស់អាហ្វហ្គានីស្ថានឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលថ្មីនេះថែមទាំងបានសន្យាថានឹងសម្រួលលើផ្នែកសហប្រតិបត្តិការពេញទំហឹងជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ព្រមទាំងអះអាងថាបញ្ហានានាដែលកើតមាននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល មកដល់ពេលនេះត្រូវបានដោះស្រាយរួចរាល់ទាំងស្រុងហើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានធ្វើឡើង ខណៈដែលរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថានបានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកប្រទេសស្វាគមន៍មជ្ឈដ្ឋានអន្តរជាតិឡើងវិញ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចកាលពីខែសីហាកន្លងទៅ។ តាមពិតទៅ កន្លងមកមានជើងហោះហើរមួយចំនួនបានប្រតិបត្តិការមកកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុលនេះដែរ ដែលភាគច្រើន​ជាជើងហោះហើរនាំយកជំនួយមកកាន់់ប្រទេសនេះ រួមទាំងយន្តហោះដឹកអ្នកដំណើរក្នុងកម្រិតតិចតួច។

យ៉ាងណាក្តី ជើងហោះហើរឯកជននានា នៅមិនទាន់មានដំណើរការទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញឡើយ ចាប់តាំងពីអាកាសយានដ្ឋានត្រូវបានបិទបន្ទាប់ពីមានការជម្លៀសទ្រង់ទ្រាយធំនូវជនបរទេសរាប់ម៉ឺននាក់ ព្រមទាំងជនជាតិអាហ្វហ្គានីស្ថានផ្សេងដែលងាយរងគ្រោះ ក្រោយពីក្រុមតាលីបង់បានប្រកាសពីភាពជោគជ៏យរបស់ខ្លួនក្នុងការកាន់កាប់រដ្ឋាភិបាលថ្មី។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ត្រូវបានបើកដំណើរការឡើងវិញ ក្រោមការមើលថែទាំ និងត្រួតពិនិត្យផ្នែកបច្ចេកទេសដោយក្រុមអ្នកជំនាញការរបស់ប្រទេសកាតា និងតួកគី។ ប្រភពខ្លះបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ មានតែក្រុមហ៊ុនអាកាសចរណ៍របស់អាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលបន្តសេវាកម្មរបស់ខ្លួនជាមួយប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានការកំណត់យ៉ាងម៉ត់ចត់ចំពោះអ្នកដែលអាចជិះយន្តហោះបាន ខណៈតម្លៃសំបុត្រវិញក៏ខ្ពស់លើសពីធម្មតាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក