កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងអប់រំចេញសេចក្ដីណែនាំពីការបើកសកលវិទ្យាល័យឡើងវិញជំហានទី១

ភ្នំពេញ៖ ក្រសួងអប់រំចេញសេចក្តីណែនាំមួយដែលមានការណែនាំចំនួន១១ចំនុច ស្ដីពីការចាប់ដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនឡើងវិញ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន តម្រូវដល់សាកលវិទ្យាល័យដែលមានបំណងចង់បើកឡើងវិញត្រូវដាក់សំណើមកកាន់កាន់ក្រសួងអប់រំ ដោយភ្ជាប់ជាមួយអនុស្សារៈយោគយល់ ស្ដីពីការបើកដំណើរការគ្រឹះស្ថានឡើងវិញ ដោយភ្ជាប់មកជាមួយនូវផែនការសិក្សា ការបែងចែកនិស្សិតដែលត្រូវរៀន និងឯកសារផែនការអនុវត្តដោយមានកាលបរិច្ឆេទកំណត់ច្បាស់លាស់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ « គ្រប់ឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំបើកដំណើរការបង្រៀន ការអនុវត្ត ប្រតិបត្តិ និងការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវចម្លងជូនរដ្ឋបាលរាជធានី-ខេត្តឱ្យបានជ្រាបជាព័ត៌មាន » ។

ក្រៅពីចំណុចទាំងនេះ ក្រសួងក៏តម្រូវឱ្យគ្រប់គ្រឹះស្ថានទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាចំបាច់នៅតាមគ្រឹះស្ថាន និងត្រៀមឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានហានិភ័យនៃការផ្ទុះឡើងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាផងដែរ។ ចំពោះការបង្រៀនវិញក្រសួងអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ ឬនិស្សិតដែលមានអាយុលើស៥០ឆ្នាំ និងបុគ្គលិកដែលស្នាក់នៅ ឬឆ្លងកាត់តំបន់ដែលមានហានិភ័យខ្ពស់ឱុ្យបន្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញបន្តទៀត។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំបានសម្រេចបិទសាលារៀនគ្រប់កម្រិត ទាំងសាធារណៈនិងឯកជនទាំងអស់ទូទាំងប្រទេស ដោយមិនកំណត់ពេលចូលវិញជាក់លាក់ ដើម្បីការពារឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ទោះជាយ៉ាងណាបន្ទាប់ពីអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋសម្រេចបានជោគជ័យជាបន្តបន្ទាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងអប់រំឱ្យបើកមហាវិទ្យាល័យទាំងរដ្ឋនិងឯកជនឡើងវិញ បន្ទាប់ពីសម្ដេចមើលឃើញថាស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយខ្លះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក