ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម្ចាស់កំណត់ត្រាស៊ូម៉ូពិភពលោក ជិតប្រកាសចូលនិវត្តន៍ដោយសារបញ្ហារបួស

ជប៉ុន៖ កីឡាករជើងឯកស៊ូម៉ូដ៏អស្ចារ្យរបស់ជប៉ុន Hakuho បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពរបស់គេហើយ ក្រោយបញ្ហារបួសក្បាលជង្គង់។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុនបានចុះផ្សាយនៅថ្ងៃទី២៧ ខែកញ្ញានេះ។

កីឡាករសញ្ជាតិជប៉ុន ដើមកំណើតម៉ុងហ្គោលីវ័យ៣៦ឆ្នាំខាងលើ ជាអ្នកកាន់កាប់កំណត់ត្រាឈ្នះការប្រកួត ៤៥ព្រឹត្តិការណ៍ ច្រើនជាងកីឡាករស៊ូម៉ូណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែគេបានបាត់ពីតាបប្រកួតអស់រយៈពេលជាងមួយឆ្នាំមកហើយដោយសារបញ្ហារបួសដែលញាំញី។ Hakuho បានបង្ហាញខ្លួនឡើងវិញកាលពីខែកក្កដាកន្លងទៅ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ូម៉ូ Nagoya Grand Sumo Tournament នឹងរក្សាកំណត់ត្រាមិនចាញ់សោះដើម្បីគ្រងជើងឯកព្រឹត្តិការណ៍នេះ។

សារព័ត៌មានក្នុងស្រុករបស់ជប៉ុនដដែលបានអះអាងថា កីឡាករ Hakuho នឹងប្រកាសចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ ដែលបញ្ហាធំបំផុតនាំឱ្យគេបញ្ចប់អាជីពនោះគឺដោយសារបញ្ហារបួសជង្គង់ខាងស្តាំ ដែលមានន័យថាកីឡាកររូបនេះនឹងបញ្ចប់អាជីពក្នុងកំណត់ត្រាជ័យជម្នះ ១,១៨៧ ក្នុងរយៈពេលនៃការប្រឡូកអាជីពនេះតាំងពីខែមីនា ឆ្នាំ២០០១។

គួរបញ្ជាក់ថា Hakuho Sho បានចាប់ផ្តើមអាជីពនៅឆ្នាំ២០០១ នាពេលដែលគេធ្វើដំណើរមកទឹកដីជប៉ុននៅវ័យ ១៥ឆ្នាំ ហើយបានឡើងមកកាន់ការប្រកួតក្របខណ្ឌទី១ នៅឆ្នាំ២០០៦ មុននឹងឡើងទៅកាន់ចំណាត់ថ្នាក់ល្អបំផុតក្នុងវ័យ២២ នាខែកក្កដា ឆ្នាំ២០០៧។ គេជាដៃគូដែលគួរឱ្យចាប់អារម្មណ៍ និងជក់ចិត្តបំផុតក្នុងការប្រកួតជាមួយមិត្តរួមជាតិម៉ុងហ្គោលី  Asashoryu ប៉ុន្តែកីឡាករខាងលើបានចូលនិវត្តន៍តាំងពីឆ្នាំ២០១០ មកម្ល៉េះ។

ប៉ុន្តែផ្ទុយពី Asashoryu ដែលចូលនិវត្តន៍តាំងពីវ័យ ៣១ឆ្នាំ Hakuho បានបន្តពង្រឹងខ្លួនខ្លាំងឡើងៗ និងបំបែកកំណត់ត្រារបស់ Taiho ដែលឈ្នះបានត្រឹម ៣៣ព្រឹត្តិការណ៍នាខែមករា ឆ្នាំ២០១៥។ កីឡាករ Hakuho Sho ទទួលបានសញ្ជាតិជប៉ុននៅខែកញ្ញាឆ្នាំ ២០១៩ ដោយផ្តល់ឱ្យគាត់នូវសិទ្ធិគ្រប់គ្រងស្ថិរភាពស៊ូម៉ូផ្ទាល់ខ្លួនបន្ទាប់ពីចូលនិវត្តន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក